Facebook​​ប្រកាសថា​​មិនយូរ​ទេ​​នឹង​លែង​ឲ្យ​ឃើញ​​ចំនួន​"likes"​​ទៀតហើយ​

04-09-2019 9:38 am 208
រូបភាពឡូហ្គោនិងនិមិត្ដសញ្ញា"likes"​របស់ហ្វេសប៊ុក

​ក្រុមហ៊ុន​Facebook​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​បញ្ជាក់ថា មិនយូរ​ទៀត​ទេ​ក្រុមហ៊ុន​នឹង​លែងឲ្យ​បង្ហាញ​តួលេខ​នៃ​ចំនួន​"likes"​សម្រាប់​រូបភាព​ដែល​បង្ហោះ​ទៀតហើយ​។ ការផ្លាស់ប្ដូរ​នេះ​អាចឲ្យ​មនុស្ស​ចាប់​អារម្មណ៍ទៅលើ​អ្វីដែល​ពួកគេ​បាន​បង្ហោះ ជាជាង​បង្ហោះ​រូបភាព​ឬ​វីដេអូ​ចង់​ឈ្នះ​ចាញ់​លើ​ចំនួន “likes” ឬ “comments”​។ 

​កាលពីដើមឆ្នាំ​នេះ​ក្រុមហ៊ុន​Facebook​ធ្លាប់​ប្រកាសថា នឹង​ធ្វើតេស្ដ​សាកល្បង​លាក់​លែង​ឲ្យឃើញ​ចំនួន​អ្នក​“likes” និង​ចំនួន​អ្នក​ចូល​មើល​វីដេអូ ក្នុង​បណ្ដា​ប្រទេស​មួយចំនួន​។ ប៉ុន្ដែ​ម្ចាស់​គណនី​នៅ​អាច​ឃើញ​ចំនួន​នេះ គ្រាន់តែ​អ្នកផ្សេង​មិនអាច​មើលឃើញ​ឡើយ​។ អ្នកនាំពាក្យ​ក្រុមហ៊ុន​Facebook​បានឲ្យដឹងថា ពេលនេះ​ក្រុមហ៊ុន​កំពុង​ពិចារណា​លើ​ការ​លាក់​ចំនួន​“likes”​ពី​គណនី​Facebook​។ ចំណែក​ក្រុមហ៊ុន​Twitter​ក៏បាន​ប្រកាស​ពី​ការពិសោធន៍​លើ​ការ​លាក់​ចំនួន​“likes”​នេះ​ដូចគ្នា​ដែរ​៕

ព័ត៌មានផ្សេងទៀត