ល្ហុង​ទុំ​និង​ទឹកឃ្មុំ​ស័ក្តសម សម្រាប់​ស្បែក​មុខ​មាន​រន្ធ​ញើស​ធំៗ​

03-09-2019 5:46 pm 166

​អស់​កង្វល់​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រន្ធ​ញើស​ធំៗ ដោយ​គ្រាន់តែ​ប្រើ​ម៉ាស​ផ្សំ​ពី​ល្ហុង​ទុំ​និង​ទឹកឃ្មុំ​។ អ្នក​គ្រាន់តែ​យក​ចំណិត​ល្ហុង​៤​ទៅ​៥​ដុំ​តូចៗ​កិន​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹកឃ្មុំ​២​ទៅ​៣​ដំណ​ក់ កូរ​ឲ្យ​សព្វ​ជាការ​ស្រេច​។ បន្ទាប់មក យក​ល្បាយ​នេះ​លាប​លើ​ផ្ទៃមុខ រក្សាទុក​១០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​ធ្វើបែបនេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បីឲ្យ​អង់ស៊ីម​ដែលមាន​នៅក្នុង​ផ្លែ​ល្ហុង ចូលទៅ​សម្អាត​ស្បែក​មុខ​។ បន្ថែម​លើ​នេះ វា​នឹង​ចូលទៅ​ជម្រុះ​ចោល​មុន​ក្បាល​ស និង​ក្បាល​ខ្មៅ ព្រមទាំង​ភាពកខ្វក់​ផ្សេងៗ​ទៀត ដែល​ចូលទៅ​បិទ​រន្ធ​ញើស​ធ្វើឲ្យ​រន្ធ​ញើស​ស្ទះ ជា​មូលហេតុ​បណ្តាលឲ្យរ​ន្ធ​ញើស​រីក​ធំ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត