មេធាវី​៖​​ល្មម​ដល់ពេល​ តុលាការ​​លើកលែង​​បទ​ចោទ​​លើ​លោក​កឹម សុខា​ ហើយ​​

03-09-2019 4:37 pm 1756

​គិត​មកដល់ពេលនេះ មាន​រយៈពេល​២​ឆ្នាំ​គត់ ដែល​លោក​កឹម សុខា ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន រាប់ទាំង​នៅក្នុង​ពន្ធនាគារ និង​ការដាក់ឲ្យ​ស្ថិតនៅ​ក្នុងផ្ទះ ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​ផង ដោយនៅ​មិនទាន់​កាត់ទោស​លោក​នៅឡើយ​ទេ​។​

​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា គឺ​អ្នកស្រី​ម៉េង សុភា​រី លើកឡើងថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការដាក់បន្ទុក​លើ​លោក​កឹម សុខា ក្រៅតែពី​ឃ្លីប​វីដេអូ ដែលមាន​ការកាត់ត ខុស​ខ្លឹមសារ​ដើម តែមួយ​មុខ​ប៉ុណ្ណោះ ទើបបានជា​រឿងនេះ​អូសបន្លាយ ដោយ​មិនមាន​ការជំនុំជម្រះ​។ អ្នកស្រី បញ្ជាក់ដែរថា ករណី​លោក​កឹម សុខា ជា​ករណី​នយោបាយ ច្រើនជាង​បច្ចេកទេស​ច្បាប់​។ ដូច្នេះ អ្នកស្រី​ស្នើសុំ​ឲ្យ​អ្នកនយោបាយ ជជែក​គ្នា រក​ដំណោះស្រាយ និង​ស្នើឲ្យ​តុលាការ លើកលែង​បទ​ចោទ​ទាំងស្រុង​លើ​លោក​កឹម សុខា មិនគួរ​ទុក​យូរ​ជាងនេះទៀត​ទេ ពីព្រោះ វា​ប៉ះពាល់​ធ្ងន់ធ្ង​រណាស់ ដល់​សិទ្ធិ លោក​កឹម សុខា ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់​អ្នកស្រី​ម៉េង សុភា​រី ជា​សហ​មេធាវី​ការពារ​សិទ្ធិ​លោក​កឹម សុខា តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត