ក្រសួង​មហាផ្ទៃ​បើក​កិច្ចប្រជុំ​ផ្តោត​លើ​៤​ចំណុច​សំខាន់ៗ​ដើម្បី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

03-09-2019 11:40 am 142

​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា​នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៃ​ក្រសួង​មហាផ្ទៃ បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ផែនការ​សកម្មភាព​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រយៈពេល​៥​ឆ្នាំ ក្រោម​អធិបតីភាព​លោកស្រី​ជូ ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​ការរៀបចំ​កិច្ចប្រជុំ​ខាងលើនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​និង​សម្រេច​លើ​ផែន​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​សម្រាប់​អនុវត្ត​ការងារ​ឆ្នាំ​២០១៩-២០២៣ ដែល​រួមមាន ៤​ចំណុច​សំខាន់ៗ​៖

១.​ពង្រឹង​កិច្ចសហប្រតិបត្តិការ ការកសាង និង​អនុវត្ត​ច្បាប់ គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​នានា​

២.​លើកកម្ពស់​ការបង្ការ​ទប់ស្កាត់ រាល់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​

៣.​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ឆ្លើយតប​អំពើ​ជួញដូរ​មនុស្ស​

៤.​លើកកម្ពស់​កិច្ចការពារ​ជនរងគ្រោះ ជា​ពិសេស​ស្ត្រី និង​កុមារ​

​គូស​បញ្ជាក់ដែរថា ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នេះ​គឺ​ដើម្បី​ពង្រឹង​យន្តការ​សម្រាប់​អនុវត្ត និង​រចនាសម្ព័ន្ធ​ក្រុមការងារ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​នៃ​ស្ថាប័នដៃ​គូសហការ និង​ជម្រុញ​ការតាមដាន​អនុស្សរណៈ​កិច្ចព្រមព្រៀង​នានា​នៃ​កិច្ចសហប្រតិបត្តិការ និង​សមត្ថភាព​ជំនាញ​រវាង​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា និង​ពង្រឹង​ការអនុវត្ត កិច្ចព្រមព្រៀង​ទ្វេភាគី និង​ពហុភាគី​៕

 

 ពាក្យគន្លឹះ  ក្រសួងមហាផ្ទៃ

ព័ត៌មានផ្សេងទៀត