ក្រសួងបរិស្ថាន​សម្រច​បាន ៩​ចំណុច​ក្រោយ​ពិនិត្យ និង​ផ្តល់យោបល់​លើ​គម្រោង​អគារ​ខុន​ដូ រ៉​យ៉ាល់​ផាក​២

03-09-2019 11:20 am 131

​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​ថ្ងៃទី​០២ ខែ​កញ្ញា លោក​នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ដឹកនាំ កិច្ច ប្រជុំ​អន្តរក្រសួង​ស្តីពី​ការពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) សម្រាប់​គម្រោង​អគារ​ខុន​ដូ រ៉​យ៉ាល់​ផាក​២ ឆ្នេ​r​ឯករាជ្យ ក្រុង​ព្រះ​សីហ​ន​នៅ លើ​ផ្ទៃដី​ទំហំ ៥៧៦​ម៉ែត្រការ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ របស់​ក្រុមហ៊ុន អេស៊ាន អូ​រៀន​ថ​ល ប៊ីល​ឌី​ង (​ខេ​ម​បូ​ឌៀ​) ឯ​.​ក ដែល​សិក្សា និង​រៀបចំ​របាយការណ៍​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា អ៊ី​&​អេ ខន​សាល់​ថេន ។​

​ជា​លទ្ធផល​អង្គប្រជុំ បានសម្រេច ដូចខាងក្រោម​៖
១.​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខុន​ដូរ​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​ជនជាតិខ្មែរ​វិនិយោគ​ឱ្យបាន​ច្រើន​
២.​ម្ចាស់​គម្រោង​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​ចំពោះ​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ​ដើម្បី​ជៀសវាង​ការបំពុល​ដល់​បរិស្ថាន​
៣.​ម្ចាស់​គម្រោង​ត្រូវ​ត្រួតពិនិត្យ និង​សិក្សា​បន្ថែម​លើ​អាង​ចម្រោះ​ទឹក និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ឱ្យមាន​សមត្ថភាព​សមស្រប​ទៅតាម​បញ្ហា​ប្រឈម​ជាក់ស្ដែង​
៤.​ម្ចាស់​គម្រោង​ត្រូវ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​អគារ​ឱ្យបាន​ល្អ​ដើម្បី​ផ្តល់​សុ​វត្ថភា​ពដល់​អ្នកស្នាក់នៅ​ឱ្យបាន​ត្រឹមត្រូវ​
៥.​ម្ចាស់​គម្រោង​ត្រូវធ្វើ​ការញែក​ប្រព័ន្ធ​ទឹកលូ​ទឹកភ្លៀង និង​ប្រព័ន្ធ​លូទឹកកខ្វក់​ឱ្យ​ដាច់ដោយឡែក​ពីគ្នា​
៦.​ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ទីតាំង​ស្តុក​សំណល់ ញែក​សំរាម និង​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​លើកទឹកចិត្ត​ឱ្យ​អ្នកស្នាក់នៅ​ធ្វើ​ការបែងចែក​ប្រភេទ​សំណល់​ទៅតាម​ប្រភេទ​
៧.​ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ប្រព័ន្ធ អគ្គីភ័យ ទឹក ភ្លើង ឱ្យមាន​សុវត្ថិភាព​ត្រឹមត្រូវ​តាម​លក្ខណះ​បច្ចេកទេស​
៨.​ម្ចាស់​គម្រោង​ត្រូវអនុវត្ត​តាមច្បាប់​ជា​ធរមាន​
៩.​ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​មន្ទីរជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដែល​នៅ​សេសសល់​ក្នុង​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​ផ្សេងៗ ព្រមទាំង​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​ជុំវិញ​ទីតាំង​គម្រោង​ឱ្យបាន​ស្អាត​៕

ព័ត៌មានផ្សេងទៀត