ទទួលទាន​ប៉េងប៉ោះ​លើស​កម្រិត អាច​បណ្តាលឲ្យ​មានគ្រួសតម្រ​ង​នោម​

02-09-2019 8:13 pm 191

​ប៉េង​ប៉ោះជា​បន្លែ​ដ៏​ពេញនិយម​មួយ​ប្រភេទ ក្នុងចំណោម​បន្លែ​ផ្សេងៗ​ទៀត​។ ជា​ការពិត ការ​ពិសា​ប៉េងប៉ោះ​ផ្តល់​អត្ថប្រយោជន៍ ដល់​សុខភាព​និង​សម្រស់ ប៉ុន្តែ​ទន្ទឹមនឹងនោះ ប្រសិនបើ​ទទួលទាន​ច្រើន​លើស​កម្រិត វា​នឹង​នាំ​ទុក្ខទោស​ដល់​អ្នក​វិញ​។ ការ​ពិសា​ប៉េង​ប៉ោះ នឹង​បង្កើត​ជាតិ​កាល់ស្យូម​នៅក្នុង​ខ្លួន​។ បន្ថែម​ពីលើ​នេះ ប៉េងប៉ោះ​ក៏​សំបូរ​ទៅដោយ​អ្វីដែល​គេ​ហៅថា oxalate ដែលជា​សារជាតិ មិន​ងាយ​រំលាយ នៅពេល​ទទួលទាន​លើស វា​អាច​បណ្តាលឲ្យមាន​គ្រួសក្នុង​តម្រងនោម​។ ប៉េងប៉ោះ​ក៏​សំបូរ​ទៅដោយ​ប៉ូ​តា​ស្យូម ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​តម្រងនោម​ផងដែរ​។ តាមពិតទៅ មិនមែន​មានតែ​ប៉េងប៉ោះ​ទេ គឺមាន​អាហារ​ផ្សេងៗ​ទៀត ដែល​ផ្ទុក​សារជាតិ oxalate ហើយ​អ្នក​គួរតែ​ចៀសវាង​ពិសា​អាហារ​ដែល​ផ្ទុក​សារជាតិ​នេះ​ច្រើន​ហួសហេតុ​ពេក​។ អ្នក​ក៏​គួរ​កំណត់​វា​​មិនឲ្យ​លើសពី ៤០​ទៅ ៥០​មី​លី​ក្រាម ជា​រៀងរាល់ថ្ងៃ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត