លោក​ពេជ្រ ស្រស់​៖ ​ពន្ធនាគារ​ហាក់​មាន​ស្តង់ដារ​២​រវាង​អ្នកមាន និង​អ្នកក្រ​

02-09-2019 7:01 pm 459

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានឲ្យដឹងថា ជនជាប់ចោទ លោក​ឧកញ៉ា គិត ធាង ពាក់ព័ន្ធ​នឹង​ការសម្រួល​ការប្រើប្រាស់​គ្រឿងញៀន និង​លោក ឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធ​បទ​សម្លាប់​មនុស្ស នៅ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នៅ​ឡើយ​ទេ ដោយ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំៗ របស់​រដ្ឋ​ក្នុង​ក្រុងភ្នំពេញ​។ មន្ត្រី​ពន្ធនាគារ​អះអាងថា ខ្លួន​គ្មាន​លទ្ធភាព នាំខ្លួន​ជនជាប់ចោទ​ទាំងពីរ ចូល​ពន្ធនាគារ​នោះ​ទេ ប្រសិន​បើ​ខាង​មន្ទីរពេទ្យ​មិន​ចេញ​លិខិតអនុញ្ញាត​។

​ជុំវិញ​បញ្ហា​នេះ មន្ត្រី​សិទ្ធិមនុស្ស អង្គការ​លីកាដូ ធ្លាប់បាន​លើកឡើង​ថា អ្នកមាន​លុយ​មានអំណាច អាច​ទទួលបាន​ការអនុញ្ញាត ឲ្យ​សម្រាក​ព្យាបាល នៅក្រៅ​ពន្ធនាគារ​បាន​យូរ ដោយ​មិន​កំណត់ពេល​ជាក់លាក់​ឡើយ ខុស​ពី​អ្នកទោស​ក្រីក្រ និង​អ្នកទោសនយោបាយ​។​

​យ៉ាងណា​លោក ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ បាន​មើលឃើញ​ថា ការអនុវត្ត​ច្បាប់​ពន្ធនាគារ​នៅ​កម្ពុជា ហាក់​មាន​ស្តង់ដារ​២ ដោយ​បាន​បែក​ចែក​វណ្ណៈ​អ្នកក្រ និង​អ្នកមាន​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ពេជ្រ ស្រស់ ដូចតទៅ​៖

សំឡេង​

ព័ត៌មានផ្សេងទៀត