មិនធម្មតា​មែន​​អេ​លីត សាន់​​វាយ​ឡើង​កក្រើក​​សង្វៀន​​Muay Thai Extreme

02-09-2019 4:03 pm 1978
រូបភាពកីឡាករអេលីត សាន់ពេលប្រកួតនៅថៃ

​នៅក្នុង​ការប្រកួត​នៅ​សង្វៀន​Muay Thai Extreme​របស់​ប្រទេស​ថៃ កីឡាករ​កម្ពុជា​អេ​លីត សាន់ ពិតជា​ធ្វើឲ្យ​កក្រើក​ពេញ​សង្វៀន​។ ការប្រកួត​រយៈពេល​បី​ទឹក ប៉ុន្ដែ​ត្រឹមតែ​ទឹក​មួយ​ប៉ុណ្ណោះអេ​លីត សាន់​អាច​ផ្ដួល​កីឡាករ​ថៃ​ខម​សែន​បាន​។ ចាប់ផ្ដើម​ទឹក​មួយ​ភ្លាម​កីឡាករ​ថៃ​បាន​វាយ​សម្រុក​លើ​អេ​លីត សាន់​ភ្លាម ប៉ុន្ដែ​អេ​លីត សាន់​អាច​ទប់ទល់​បាន ហើយ​ថែមទាំង​អាច​វាយបក​វិញ រហូត​ធ្វើឲ្យ​កីឡាក​រថៃ​ត្រូវ​រាប់ដល់​ទៅ​បីដង និង​អាជ្ញាកណ្ដាល​បញ្ចប់​ការប្រកួត​ក្នុង​ទឹក​មួយ​តែម្ដង​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 ពាក្យគន្លឹះ  កីឡាគុនខ្មែរមួយថៃ

ព័ត៌មានផ្សេងទៀត