ក្រសួងទេសចរណ៍​រៀបចំ​សម្រួល​បែបបទ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ​

02-09-2019 10:43 am 186

​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​កាត់បន្ថយ​របាំង​ដែល​មិន​ចាំបាច់ ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចូល​មក​ទស្សនា​កម្ពុជា ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​(​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​(​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​)​ក្នុង​ការសម្រួល​បែបបទ​នៃ​ការធ្វើដំណើរ​មួយចំនួន​ដូចខាងក្រោម​៖

១.​អំពី​សាលា​កប​ត្រ​ចូល ចេញ​ប្រទេស​និង​បែបបទ​ស្នើ​សុំ​ទិដ្ឋាការ​៖

-​បែបបទ​នៃ​ការបំពេញ​សាលា​កប​ត្រ​ចូល ចេញ និង​ស្នើសុំ​ទិដ្ឋាការ​ពេលមកដល់​ត្រូវ​បញ្ចូល​គ្នា​តែ​មួយ​សន្លឹក ដោយ​មាន​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​

-​ភ្ញៀវទេសចរ​បំពេញបែបបទ​ចូល​តែ​ម្តង​គត់ ហើយ​ពេល​ត្រឡប់​ទៅ​វិញ មិន​តម្រូវឲ្យ​បំពេញបែបប​ទទៀត​ទេ និង​មិន​ត្រូវការ​រូបថត​ឡើយ​

-​ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ​ចេញ​និង​ចូល​ប្រទេស​ដែល​កាន់​លិខិតឆ្លងដែន​អេឡិត្រូនិច​ខ្មែរ​(E-Passport) មិន​តម្រូវឲ្យ​បំពេញបែបប​ទទេ​។​

២.​អំពី​បែបបទ​ចូល ចេញ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​៖

-​ភ្ញៀវទេសចរ​ដែល​បើក​បរ​ខ្លួនឯង មានបំណង​ចូល​មក​ទស្សនា​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​នាំចូល​បណ្តោះអាសន្ន និង​ចេញ​ទៅ​វិញ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ទូទាំង​ប្រទេស អាចបំពេញ​ប្រតិវេទន៍​គយ​សង្ខេប សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ចូល និង​ចេញ​បណ្តោះអាសន្ន​របស់​ភ្ញៀវ​ទេសចរ ជាមួយ​មន្ត្រី​គយ​នៅ​តាម​ច្រកទ្វារ​តែម្តង​

-​ភ្ញៀវទេសចរ​មិនចាំបាច់​បង់ប្រាក់​និមុត្តិ​ធានា និង​ថ្លៃ​ធានារ៉ាប់រង​ឡើយ​

-​ភ្ញៀវទេសចរ​អាច​ចូល​គេហទំព័រ​WWW.customs.gov.kh ដើម្បី​ទទួលយក​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​៕

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត