លោក​យ៉ង សាំង​កុមារ​៖​​ប្រាប់​ពលរដ្ឋ​កុំ​ខ្វល់​ពី​ល្បែងភ្នាល់​​រវាង​លោក​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​​

31-08-2019 3:05 pm 876

​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​យ៉ង សាំង​កុមារ ហៅ​ការ​ខ្វល់ខ្វាយ និង​ឲ្យ​តម្លៃ​លើ មេដឹកនាំ នយោបាយ​បច្ចុប្បន្ន គឺ​លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី ដែល​ប្រកាស​ភ្នាល់​គ្នា ថា​ជា​ការគាំទ្រ លើ​បុគ្គល​ធិបតេយ្យ ដែល​ការគាំទ្រ​បែបនេះ គ្មាន​ចំណេញ​អ្វី​សម្រាប់​ជាតិ ផ្ទុយទៅវិញ វា​ធ្វើឲ្យ​បែក​បាក់ជាត់ គ្មាន​ឯកភាព​ជាតិ ឬថា បែបនេះ គឺ​មិនអាច​កសាង​របប​ប្រជាធិបតេយ្យ បានទេ​។ 

​លោក​ចោទ​សួរថា ដូច្នេះ គួរ​ជ្រើស​យក​ប្រជាធិបតេយ្យ ឬ​បុគ្គល​ធិបតេយ្យ ដូច​ពេលនេះ​? លោក​ថា ល្មម​ដល់ពេល​ពលរដ្ឋ កុំ​សូវ​ខ្វល់​ពី​ល្បែងភ្នាល់ រវាង​លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី ពេក​អី គួរ​ងាក​មក​កសាង​វប្បធម៌​នយោបាយ​ថ្មី ដោយ​បញ្ឈប់​នូវ​គំនុំ​គុំគួន មាន​មួយ​អត់​មួយ​... ហើយ​កុំ​គិតថា ប្រទេស​កម្ពុជា ជា​ប្រទេស​ផ្តាច់មុខ​នៃ​ក្រុម​ណាមួយ ឲ្យសោះ ............

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត