BMW​​បង្ហាញ​រថយន្ដ​​ពណ៌​ខ្មៅ​ដាច់​គេ​​ហើយ​រូបរាង​វិញ​​ទាក់ទាញ​អស្ចារ្យ​

31-08-2019 9:19 am 213
រូបភាពរថយន្ដពណ៌ខ្មៅជាងគេបំផុត​របស់ BMW

​យោងតាម​សេចក្ដីថ្លែងការណ៍ ចេញ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាល្លឺម៉ង់ BMW បានឲ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​ផលិត​រថយន្ដ ដែលមាន​ពណ៌​ខ្មៅ​ជាងគេ​បំផុត​ក្នុង​លោក​។ រថយន្ដ​ពណ៌​ខ្មៅ​ជាងគេ​បំផុត​ទីមួយ​ក្នុង​លោក​នេះ​ម៉ាក​X6 ជា​រថយន្ដ​ជំនាន់​ទី​បី​។ BMW Vantablack X6 នឹង​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ដ ក្នុង​ទីក្រុង​Frankfurt​ប្រទេស​អាល្លឺម៉ង់ ពី​ថ្ងៃទី​១២​ដល់​២២​ខែ​កញ្ញា ហើយនឹង​ដាក់តាំង​បង្ហាញ​ក្នុង​បន្ទប់​showroom​ក្នុង​ខែវិច្ឆិកា​ខាងមុខ​។ ចំណែកឯ​តម្លៃ​វិញ​នៅ​មិនទាន់​បង្ហើប​ឲ្យដឹង​ទេ​៕

ព័ត៌មានផ្សេងទៀត