មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​អំពាវ​នាវ​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម​

30-08-2019 10:03 pm 190
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា បានប្រកាស​អំពាវនាវ​ទៅ​ដល់​បណ្តា​អ្នកវិនិយោគ​ចិន មក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត ។ លោក​បញ្ជាក់ថា ធុរជន​ទាំងឡាយ​នឹង​ទទួលបាន​ផល​ចំណេញ​ខ្ពស់​ពី​ការវិនិយោគ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​ចំហរ មានការ​គាំពារ​វិនិយោគិន​ប្រសើរ​បំផុត...

​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ពុជា បាន​ថ្លែង​ប្រកាស​ស្វាគមន៍​និង​បាន​អំពាវនាវ​ឱ្យ​ធុរជន និង​វិនិយោគិន​ចិន​នៃ​ខេត្ត​ក្វាង​ទុង ចូលមក​បណ្តាក់ទុន​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ ។​

​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន នៅ​ថ្ងៃ​ទី​៣០ សីហា លោក សំ សិរី​រតន៍ បានបញ្ជាក់​ថា កម្ពុជា​គឺជា​ប្រទេស​ចំហរ សម្បូរ​ទៅ​ដោយ​កម្លាំង​ពលកម្ម​វ័យក្មេង និង​មាន​ការ​គាំពារ​វិនិយោគ​ប្រសើរ​បំផុត ។​

​លោក​បាន​បញ្ជាក់ថា អ្នកវិនិយោគ​ទាំងឡាយ​នឹង​ទទួលបាន​ប្រាក់​ចំណេញ​ខ្ពស់ ពី​ការវិនិយោគ​លើ​ផ្នែក​កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និង​សុខាភិបាល ព្រោះ​វិស័យ​ទាំងអស់នេះ គឺជា​កិច្ចការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​តាមរយៈ​វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​ម្ពុ​ជា​-​ចិន ឱ្យ​កើនឡើង​ថែម​ទៀត ខណៈ​ការដោះដូរ​ពាណិជ្ជកម្មរ​វា​ង​ប្រទេស​ទាំង​ពីរ សម្រេច​បាន​ទឹកប្រាក់ ៦.៤៥៧ លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១៨ កើន​ឡើង​ជាង​១៥% ធៀប​នឹង​ឆ្នាំ​២០១៧ ៕

ព័ត៌មានផ្សេងទៀត