បញ្ហា​នៃ​ការ​មានកូន​៣០​ភាគរយ​កើតចេញពី​បុរស​

30-08-2019 7:17 pm 327

​ប្រសិនបើ​អ្នក​ព្យាយាម​មានកូន​មួយរយៈ​ហើយ នៅតែ​មិន​ទទួលបាន​ជោគជ័យ អាច​បណ្តាលមកពី​ភាគី​ខាង​បុរស​ឬ​ស្ត្រី​ឬ​ទាំងពីរ​នាក់​តែម្តង​។ និយាយ​តែ​ពី​ផលប៉ះពាល់​លើ​បុរស លោក Kumiko Nakata​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​ជប៉ុន បាន​រកឃើញថា រលក​អេឡិចត្រូ​ម៉ាញ៉េទិច ពី​ឧបករណ៍​WiFi ដូចជា ទូរស័ព្ទ​ចល័ត អាចធ្វើឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ង​រដល់​មេ​ជីវិត​ឈ្មោល​។ 

​យោងទៅតាម​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញថា យ៉ាងហោចណាស់ មួយ​ភាគបី​នៃ​បញ្ហា​នៃ​ការ​មានកូន គឺ​កើតចេញ​មកពី​ភាគី​បុរស​។ មូលហេតុ​ដែល​បុរស មិនអាច​បង្ក​កំណើត​បាន អាច​បណ្តាលមកពី​មូលហេតុ​ជាច្រើន​។ មូលហេតុ​ទាំងនោះ មានដូចជា បរិស្ថាន​មិនល្អ ភាព​តានតឹង​ខ្លាំង របប​អាហារ​ខ្វះ​ជីវជាតិ និង​បញ្ហា​ហ្សែ​ន​ជាដើម​។ យ៉ាងណាក៏ដោយ រឿង​បន្តិចបន្តួច​ដែល​បុរស​តែងតែ​អនុវត្ត​ជាប្រចាំ​នោះ គឺ ការ​រក្សាទុក​ទូរស័ព្ទ​នៅក្នុង​ហោប៉ៅ​របស់​ពួកគេ ក៏​រួមចំណែក​ធ្វើឲ្យប៉ះពាល់ ដល់​លទ្ធភាព​នៃ​ការ​មានកូន​ដែរ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត