តើកម្ពុជានឹងមាន​ការអភិវឌ្ឍ​ន៍​ទេ បើ​បិទ​ការ​បូម​ខ្សាច់ ថ្ម និង​វា​រី​អគ្គិសនី​មិនឲ្យ​មាន​?

30-08-2019 5:54 pm 218
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមយុវជន បាន​លើកឡើង​ថា គម្រោង​នៃ​ការកសាង និង​អភិវឌ្ឍន៍​នូវ​គម្រោង​ធំៗ ជាពិសេស​ទំនប់​វា​រី​អគ្គិសនី មានដូចជា ដន សា​ហុង សំបូរ ទំនប់​វា​រី​អគ្គិសនី​សេ​សាន ក្រោម​២ និង​មួយចំនួនទៀត ដែល​ត្រូវបាន​សាងសង់​រួចរាល់ និង​កំពុង​ដំណើរការ​ផលិត​ថាមពល មួយចំនួន​ស្ថិត​កំពុង​សាងសង់ និង​មាន​គម្រោង​ដែល​បាន​ស្នើ​ដោយ​ក្រុមហ៊ុន​ឯកជន​ជាច្រើន ទៅកាន់​រដ្ឋាភិបាល នៅ​តាម​ដង​ទន្លេមេគង្គ​។​

​តាមរយៈ​ការប៉ាន់ប្រមាណ មាន​ប្រជាជន​ប្រមាណ​២៥០០០ ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ភូមិភាគ​ឥសាន នៃ​ប្រទេស​កម្ពុជា តាមរយៈ​ការបាក់​ទំនប់​វា​រី​អគ្គិសនី នៅក្នុង​ប្រទេស​ឡាវ​។​

​យ៉ាងណាមិញ នៅក្នុង​អង្គ​វេទិកា​នេះ តំណាង​យុវជន ជា​និស្សិត ព្រះសង្ឃ និង​សកម្មជន​បរិស្ថាន បានលើកឡើង​ពី​បញ្ហា​ប្រឈម​ជាច្រើន ដែល​បាន​កើតឡើង​នៅក្នុង​សហគមន៍​របស់​ខ្លួន និង​បាន​ទាមទារ​ឲ្យ មាន​ការដោះស្រាយ​ពី​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​។​

​បញ្ហា​ទាំងនោះ មានដូចជា​ការស្នើ​ឲ្យ​បញ្ឈប់​គម្រោង​នៃ​ការសាងសង់​វា​រី​អគ្គិសនី នៅ​តាម​ដង​ទន្លេមេគង្គ ក្រោម​ហេតុផល ធ្វើឲ្យប៉ះពាល់​ដល់​ធនធានធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជំនួស​មកវិញ នូវ​ការផលិត​ថាមពល​អគ្គិសនី តាមរយៈ​ផ្ទាំង​សូ​ឡា ព្រោះ​នៅក្នុង​តំបន់ ឬ​ខេត្ត​មួយចំនួន មិន​ត្រូវការ​អគ្គិសនី​ច្រើន​ជា​ចាំបាច់ ពិសេស​នៅក្នុង​ខេត្ត​ក្រចេះ​ជា​ដើម​។​

​សំឡេង

​ទន្ទឹមនឹងនេះ ក្រុម​តំណាង​ព្រះសង្ឃ និង​យុវជន ក៏​បាន​ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ បង្ហាញ​ទិន្នន័យ​ព័ត៌មាន​ផ្សេងៗ​ឲ្យបាន​ច្បាស់លាស់ នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន រួមជាមួយ​នឹង​ការស្នើ​ឲ្យមាន​គោលនយោបា​យ នៃ​ការផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ ជុំវិញ​គម្រោង​សាងសង់​វា​រី​អគ្គិសនី ឲ្យមាន​ជីវភាព​ធូរធា​រជាង​មុន កុំឲ្យ​ពួក​គាត់​កាន់តែ​ទីទាល់ក្រ​ជាង​មុន​។​

សំឡេង​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក​អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ថា រាល់​ការអភិវឌ្ឍន៍ មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ តែបើ​ការសិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន​ច្រើន ជា​ផលចំណេញ នោះ​នឹង​មិន​មាន​ការអនុម័ត​ឲ្យមាន​ការអភិវឌ្ឍន៍ឡើយ​។ ជាមួយគ្នានេះ លោក​អ៊ឹង ឌី​ប៉ូ​ឡា ក៏បាន​លើកឡើង​ពី​សារប្រយោជន៍​នៃ​ការសាងសង់​វា​រី​អគ្គិសនី ជាជាង​ការប្រើ​បន្ទះ​សូ​ឡា រួម​នឹង​ការធ្វើ​អាជីវកម្ម​ខ្សាច់ និង​ថ្ម​ផងដែរ​។​

​សំឡេង​

​សូមបញ្ជាក់​ថា គោលបំណង​នៃ​ការរៀបចំ​វេទិកា​យុវជន​នេះ​ឡើង ដើម្បី​ពង្រឹង​សុវត្ថិភាព​សម្រាប់​យុវជន​សម្រាប់​ការជួបជុំ ក្នុង​ការចូលរួម​របស់​ពួកគេ លើ​ការចែករំលែក​បញ្ហា​ប្រឈម និង​ការព្រួយបារម្ភ​ជុំវិញ​ការអភិវឌ្ឍន៍ នៅក្នុង​ប្រទេស​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត