អាមេរិក​ថា​បើ​តួ​ក​គី​​ឈប់​ទិញ​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​រុស្ស៊ី​​នោះ​អាច​​សហការ​វិញ​បាន​

30-08-2019 5:09 pm 198
  ស្តាប់
ប្រព័ន្ធការពារមីស៊ីល​​S-400​របស់រុស្ស៊ី
ស្តាប់ជាសំឡេង

​ទីក្រុង​វ៉ាស៊ីនតោន​ដើមឡើយ​បាន​ផ្អាក​មិនឲ្យ​ទីក្រុង​អង់​ការ៉ា ចូលរួម​នៅក្នុង​កម្មវិធី​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង​F-35​ទេ បន្ទាប់ពី​តួ​ក​គី​បដិសេធ​មិន​បំពេញ​តាម​លក្ខខណ្ឌ​របស់​អាមេរិក​។ ការទាមទារ​របស់​អា​មេរិក​គឺ​ចង់ឲ្យ​តួ​ក​គី លុបចោល​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ពី​រុស្ស៊ី​។ តែ​ទោះបីជា​តួ​ក​គី​ធ្លាប់​បដិសេធ​ដាច់ខាត ហើយ​ថែមទាំង​អនុញ្ញាតឲ្យ​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារមី​ស៊ីល​ទៅ​ដល់​តួក​គី​ខ្លះ​ហើយ​ក្ដី ក៏​ប្រមុខ​មន្ទីរ​បញ្ច​កោណ​អាមេរិក​លោក​Mark Esper បានបញ្ជាក់​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា តួ​ក​គី​អាច​នឹង​លុបចោល​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ជាមួយ​រុស្ស៊ី​បាន​។​

​លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​តួ​ក​គី​អាច​ធ្វើបាន​នោះ​តួ​ក​គី​អាច​ត្រឡប់​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង​វិញ​បាន​ហើយ​។ អាមេរិក​ក៏​មិន​ចង់​បាត់បង់​តួ​ក​គី​ដែរ ព្រោះ​តួ​ក​គី​គឺជា​ដៃគូ​ដ៏​អស្ចារ្យ​យូរណាស់​មកហើយ​។ លោក​គ្មានអ្វី​ត្រូវ​និយាយ​ទេ​គ្រាន់តែ​សង្ឃឹមថា តួ​ក​គី​អាច​វិល​មករក​ទិសដៅ​របស់​អាមេរិក​វិញ ហើយ​អនុវត្ដ​តាម​អ្វីដែល​អង្គកា​រណា​តូ​បាន​ឯកភាព​ជាច្រើន​ឆ្នាំ និង​ត្រូវ​ផ្លាស់ប្ដូរ​ការប្រើប្រាស់​ឧបករណ៍​របស់​សហភាព​សូ​វៀត​។​

​ការកត់សម្គាល់​របស់​លោក​Mark Esper ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ដ្រីការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu បាន​ថ្លែងថា​ទីក្រុង​អង់កា​រ៉ា​មានបំណង​ស្វែងរក​ទិញ​យន្ដហោះ​ចម្បាំង​រុស្ស៊ី ជំនួស​យន្ដហោះ​ចម្បាំង​អាមេរិក ក្រោយពី​អាមេរិក​ប្រកាស​ឈប់​លក់​ឲ្យ​តួ​ក​គី​។ អាមេរិក​បាន​ដក​តួ​ក​គី​ចេញពី​កម្មវិធី​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង​កាលពី​ខែកក្កដា​។ អាមេរិក​ថា​តួ​ក​គី​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី ពិតជា​ប៉ះពាល់​ខ្លាំង ព្រោះ​រុស្ស៊ី​អាច​តាមដាន​ដឹង​ទិន្នន័យ​យន្ដហោះ​ចម្បាំង​អាមេរិក យកទៅ​អភិវឌ្ឍ​អាវុធ​របស់គេ​៕

ព័ត៌មានផ្សេងទៀត