បច្ចេកទេស​ដាំ​បន្លែ​សរីរាង្គ ធ្វើឲ្យ​កសិក​រជាង​៣០០​គ្រួសារ​នៅ​ស្រុកស្វាយជ្រំរកចំណូលបាន​ខ្ពស់​

30-08-2019 5:03 pm 184
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុកស្វាយជ្រំខេត្តស្វាយរៀង​ជាង ៣០០​គ្រួសារ តាមរយៈ​ការ​ចងក្រង​គ្នា​ជា​សហគមន៍​បានទទួល​ការបណ្តុះបណ្តាល​ទាំង​បច្ចេកទេស សម្រាប់ធ្វើ​ការដាំដុះ​បន្លែ​សរីរាង្គ លើសពីនេះ​សហគមន៍​ដែល​បាន​ចង់ក្រង ក៏បាន​ស្វែងរក​ទីផ្សា​ផងដែរ​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែ​មួយកម្រិត​ទៀត ។​

​អ្នកស្រី រាជ សា​រ៉ី កសិករ​រស់នៅ​ភូមិ​ព្នៅ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ បានឱ្យដឹងថា គាត់​មាន​មោទនភាព​ខ្លាំង ដោយ​បន្លែ​ដែល​គាត់​ដាំ​មាន​ទីផ្សារ​បើកទូលាយ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន ក្រោយ​ទទួលបាន​បច្ចេកទេស​ដំណាំ​បែប​សរីរាង្គ 

​សំឡេង រាជ សា​រ៉ី​

​លោក ហង្ស វុទ្ធី អ្នកជំនាញ​ផ្នែក​សិកម្ម​សរីរាង្គ​មួយរូប ក្នុង​ស​ហគ​កមន៍​បាន​មើលឃើញថា ទំហំ​នៃ​ការដាំដុះ​ដំណាំ​បែប​សិរី​រាង្គ​ក្នុង​ខេត្ត មាន​ការកើនឡើង​កាន់​តែ​ច្រើន ដោយ​កសិករ​ដែល​ជាស​មាជិក​បាន​ចូលរួមជា​បន្តបន្ទាប់​។ បន្ថែម​ពីនេះ លោក​ក៏​នឹង​បេ​ជ្ញាប​ន្ត​ការពង្រីក គម្រោង​លើ​របៀប នៃ​ការធ្វើ​កសិកម្ម​បែប​ប​សរីរាង្គ ឱ្យ​កាន់តែ​ទូលំទូលាយ​ជាងនេះទៀត ដោយ​សហការ​ជាមួយ​អាជ្ញាធរ និង​អង្គការ​ដៃគូ​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​របស់​ពួកគាត់​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ជាមួយគ្នានេះ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង លោកស្រី ពៅ ធីតា មានប្រសាសន៍​គាំទ្រ​ចំពោះ​ការរីកចម្រើន​ទាំងនេះ  ដោយ​លោកស្រី​បាន​លើកឡើងថា កាលពីមុន​មាន​កសិករ​មាន​ជីវភាព​ខ្សត់ខ្សោយ​តែ​ពេលនេះ ពួកគាត់​មាន​ការរីកចម្រើន​ច្រើន ដោយសា​ពួកគាត់​បាន​យល់ដឹង ពី​អត្ថប្រយោជន៍​របស់​បន្លែ​សរីរាង្គ​។ ​បច្ចុប្បន្ន​កសិករ​នៅក្នុង​ខេត្តស្វាយរៀង​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​គាត់​អាចបង្កើត​មុខរបរ​បន្ទាប់បន្សំ​មួយទៀត ក្រោយពី​ការធ្វើការ​ស្រែ​បាន​រួចរាល់ ។

​​គួរបញ្ជាក់​ផងដែ​រថា នៅក្នុង​ខេត្តស្វាយរៀង មា​ប្រជាជន​៨៥%​ប្រកប​រប​កសិកម្ម ដោយ​ក្នុងនោះ​មានការ​ចងក្រង​ជា​សហគមន៍​សរុប​ចំនួន​៩០ ដែលមាន​សមាជិក​ចំនួន​៥៦០០​នាក់ នឹងមាន​ទុន​សរុប​ប្រមាណ​៤០០០​លាន​រៀល សហគមន៍​ទាំងនោះ មានការ​ចិញ្ចឹមសត្វ ដាំ​ដុះ​បន្លែ ការធ្វើ​ឥណទាន​កសិកម្ម​ខ្នាតតូច​ជាង​ដើម​៕

ព័ត៌មានផ្សេងទៀត