កូរ៉េខាងជើង​​ធ្វើកំណែ​ទម្រង់​​​រដ្ឋធម្មនុញ្ញ​​​ដើម្បី​​​ពង្រឹង​​​អំណាច​​​លោក​គីម ជុង​អ៊ុន​

30-08-2019 3:19 pm 329
មេដឹកនាំ​កូរ៉េខាងជើងលោកគីម ជុងអ៊ុន

​សភា​កូរ៉េខាងជើង​បានសម្រេច​ផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រឹក​ការគ្រប់គ្រង​របស់លោ​ក​គីម ជុង​អ៊ុន ក្នុងនាម​ជា​ប្រមុខរដ្ឋ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​។ ការផ្លាស់ប្ដូរ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​គីម ត្រូវបានតែងតាំង​ជា​ផ្លូវការ​ជា​ប្រមុខរដ្ឋ និង​ជា​មេបញ្ជាការ​យោធា​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​អ្នកវិភាគ​និយាយថា ប្រហែលជា​មានបំណង​រៀបចំ​ឲ្យមាន​សន្ធិសញ្ញា​សន្ដិភាព​ជាមួ​យ​សហរដ្ឋអាមេរិក​។ 

​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហាក់ដូចជា​បញ្ជាក់ថា​ប្រព័ន្ធ​ច្បាប់​របស់​កូរ៉េខាងជើង​នឹង​ទទួលស្គាល់​លោក​គីម​ជា​ប្រមុខរដ្ឋ​។ ទីភ្នាក់ងារ​សារព័ត៌មាន KCNA​បាន​និយាយថា រដ្ឋធម្មនុញ្ញ​ថ្មី​ផ្ដល់​សិទ្ធិអំណាច​ដល់​លោក​គីម ដើម្បី​ប្រកាស​ឲ្យប្រើ​នូវ​បទ​ប្បញ្ញ​ត្ដិច្បាប់​និង​ក្រឹត្យ  រួមទាំង​សេចក្ដីសម្រេច​ធំៗ ព្រមទាំង​តែងតាំង​ឬ​កោះហៅ​បេសកជន​ការទូត​ទៅ​បរទេស​ផងដែរ​។ មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​បាន​និយាយថា ជាមួយនឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លោក​គីម ជុង​អ៊ុន​កំពុង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធរ​ដ្ឋ​របស់​ជី​តា​របស់លោក​។ លោក​គីម​បាន​ក្លាយជា​ប្រមុខរដ្ឋ​ហើយ​៕

ព័ត៌មានផ្សេងទៀត