អាមេរិក​៖​​បុរស​ម្នាក់​​គ្រាន់តែ​​លួច​លុយ​​៥០​ដុល្លារ​​ត្រូវ​ជាប់ពន្ធនាគារ​​៣៦​ឆ្នាំ​!

30-08-2019 9:12 am 317
លោក​Alvin Kennard​

​អាច​និយាយបានថា​ជា​រឿង​ភ្ញាក់ផ្អើល​មួយ ប៉ុន្ដែ​រឿង​ពិត​ជាក់ស្ដែង​បាន​កើតឡើង​ហើយ ទៅលើ​បុរស​ម្នាក់​រស់នៅក្នុង​រដ្ឋ​Alabama​សហរដ្ឋអាមេរិក ដែល​លោក​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​៣៦​ឆ្នាំ ដោយសារ​លួច​ប្រាក់​៥០.៧៥​ដុល្លារ​ពី​ហាង​នំ​បុ័ង​មួយ​កាលពី​៣៦​ឆ្នាំមុន​។ លោក​Alvin Kennard​មាន​អាយុ​២២​ឆ្នាំ​នៅពេល​លោក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិ​ត​ក្នុង​ឆ្នាំ​១៩៨៤ ដោយ​គ្មាន​លក្ខខណ្ឌ​បន្ធូរបន្ថយ​ណាមួយ​ឡើយ​។ 

​ច្បាប់​នៅក្នុង​រដ្ឋ​Alabama​នៅពេលនោះ​តម្រូវ​ថា ដោយសារតែ​វា​ជា​បទល្មើស​ទី​បួន​របស់លោក ដូច្នេះ​ចៅក្រម​គ្មាន​ជម្រើស​អ្វី​ក្រៅពី​កាត់ទោស​លោក​Alvin Kennard ឲ្យ​ជាប់ពន្ធនាគា​រអស់​មួយជីវិត​ឡើយ​។ ប៉ុន្ដែ​ពេលនេះ​ច្បាប់​មាន​ការផ្លាស់ប្ដូរ ដូច្នេះ​លោក Alvin Kennard​នឹង​អាច​ចេញពី​ពន្ធនាការ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ បច្ចុប្បន្ន​លោក​Alvin Kennard​មាន​អាយុ​៥៨​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត