រោគសញ្ញាគ្រួស​ក្នុង​តម្រង​នោម​

29-08-2019 7:43 pm 534

​បញ្ហា​គ្រួស​ក្នុង​តម្រងនោម ក៏​មិន​ខុសពី​ជំងឺ​ផ្សេងៗ​មួយចំនួនទៀត​ដែរ វា​តែងតែ​បង្ហាញ​សញ្ញា​ឲ្យ​រាងកាយ​ដឹង​។ រោគសញ្ញា​មួយចំនួន នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​មានដូចជា​៖

-​ឈឺចាប់​ខ្លាំង​នៅ​តំបន់​ក្រ​លៀន ខ្នង​ឬ​ពី​ចំហៀង​

-​ក្អួត​ឬ​ចង្អោ​រ​

-​ក្តៅខ្លួន​ហើយ​រងារ​

-​ឈាម​នៅក្នុង​ទឹកនោម​

-​ទឹកនោម​មាន​ក្លិន​អាក្រក់​

-​ទឹកនោម​មាន​ពណ៌​ខុស​ប្រក្រតី​

-​ជំរុញ​ឲ្យ​នោម​ញឹកញាប់​

​ប្រសិនបើ​អ្នកមាន​សញ្ញា​ណាមួយ ក្នុងចំណោម​រោគសញ្ញា​ខាងលើ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ដើម្បី​ស្វែងរក​មូលហេតុ​ច្បាស់លាស់​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត