ស្បែក​ស្ងួត​គួរ​ទទួលទាន​អាហារ​ទាំងនេះ ដើម្បី​ផ្តល់​សំណើម​ពី​ខាងក្នុង​

29-08-2019 6:56 pm 210

​នារីៗ​ដែលមាន​ស្បែក​ស្ងួត ហើយ​យកចិត្តទុកដាក់​ទៅលើ​តែ​ការប្រើប្រាស់​ផលិតផល លាប​ពី​ខាងក្រៅ​មិនទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវ​ផ្តល់​សំណើម​ពី​ខាងក្នុង​បន្ថែម ទើប​ស្បែក​មាន​សំណើម​ថេរ​និង​ភ្លឺ​ថ្លា​។ សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្បែក​ស្ងួត ការ​ទទួលទាន ទឹក​ឲ្យបាន​គ្រប់គ្រាន់ គឺជា​រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវធ្វើ បន្ទាប់មក​អ្នក​អាច​ទទួលទាន​ផ្លែ​ប័រ ផ្លែ​ចេក ទឹក​ប្រទាល​កន្ទុយក្រពើ ប្រេ​ងដូង ត្រីធូ​ណា ឬ​សាម៉ុន ផ្លែ​ត្រសក់ ប្រេង​អូ​លីវ ពពួក​គ្រាប់​ធុញ្ញ​ជាតិ ដំឡូងជ្វារ បន្លែ​ស្លឹក​ពណ៌​បៃតង​ចាស់ ស៊ុត និង​ផ្លែ​ទ​ទឹម​។ អ្នក​គួរតែ​ដាក់បញ្ចូល បន្លែ​និង​ផ្លែឈើ​ទាំងនេះ ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ និង​ឆ្លាស់​វេន​គ្នា​ទទួលទាន ដើម្បី​រាងកាយ​ទទួលបាន​គ្រប់​អត្ថប្រយោជន៍​ទាំងអស់​របស់​វា​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត