Google​នឹង​រើ​​ទីតាំង​​ផលិតកម្ម​​ស្មា​ត​ហ្វូន​​ពី​ចិន​ទៅ​វៀតណាម​​ក្នុងឆ្នាំនេះ​

29-08-2019 4:51 pm 234
រូបភាពទូរស័ព្ទស្មាតហ្វូនក្រុមហ៊ុនGoogle​(ស្ដាំ)​និងរូបភាពតំណាងវៀតណាម

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន​Nikkei business​បានឲ្យដឹងថា ក្រុមហ៊ុន​Google​របស់​អាមេរិក​នឹង​ផ្លាស់ប្ដូរ​ទីតាំង​ផលិតកម្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូន ចេញពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​វៀតណាម​ក្នុងឆ្នាំនេះ​ហើយ​។ មូលហេតុ​ដោយសារតែ​តម្លៃ​ពលកម្ម​នៅ​ចិន​ឡើងថ្លៃ រួមជាមួយ​នឹង​សម្ពាធ​បន្ថែម​ពីលើ​ការដំឡើង​ពន្ធគយ ដោយសារតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​។​

​ទីតាំង​ផលិត​ស្មា​ត​ហ្វូន​ដែល​ត្រូវ​ផ្លាស់ប្ដូ​រម៉ាក​Pixel និង​ប្រភេទ​ឧបករណ៍​បំពង​សំឡេង Google Home​ផងដែរ ដោយ​ការផ្លាស់ប្ដូរ​ទីតាំង​ផលិតកម្ម​នឹង​ធ្វើឡើង​មុន​ដាច់​ឆ្នាំ​២០១៩​នេះ​។ ចំពោះ​ផលិតផល​ឧបករណ៍​បំណង​សំឡេង​វៃឆ្លាត ទំនងជា​ត្រូវ​ផ្លាស់ប្ដូរ​ទៅកាន់​ប្រទេស​ថៃ ប៉ុន្ដែ​ការអភិវឌ្ឍ​ផលិតផល​ថ្មីៗ​របស់​ក្រុមហ៊ុន នឹង​បន្ដ​ឈរជើង​នៅ​ក្នុងប្រទេស​ចិន​ដដែល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei​។ យ៉ាងណាមិញ​ក្រុមហ៊ុន Google នៅ​មិនទាន់​ឆ្លើយតប​នឹង​ព័ត៌មាន​នេះ​ទេ​៕

ព័ត៌មានផ្សេងទៀត