ករណី​​អ្នកស្រី​ប៉ាក គុន​ហេ​​តុលាការ​កំពូល​​បញ្ជា​ឲ្យ​កាត់ក្ដី​​ឡើងវិញ​

29-08-2019 3:49 pm 208
រូបភាព​អតីតប្រធានាធិបតីកូរ៉េខាងត្បូងអ្នកស្រីប៉ាក គុនហេ

​នៅ​មិនទាន់​ដាច់ស្រេច​ទេ​រឿងក្ដី​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​អ្នកស្រី​ប៉ាក គុន​ហេ ពេលនេះ​ត្រូវបាន​តុលាការ​កំពូល​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​។ អ្នកស្រី​ត្រូវបាន​កាត់ទោស​កាលពី​ខែមេសា​ឆ្នាំមុន ពីបទ​ទទួល​ប្រាក់​សំណូក​និង​ការប្រើប្រាស់​អំណាច​ខុសច្បាប់​។ កាលនោះ​តុលាការ​បាន​កាត់ទោស​ដាក់ពន្ធនាគារ​អ្នកស្រី​២៥​ឆ្នាំ ប៉ុន្ដែ​ពេលនេះ​តុលាការ​កំពូល​បានចេញ​បញ្ជា​ថា​ត្រូវ​កាត់ក្ដី​ឡើងវិញ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​ចុះផ្សាយ​ថា អ្នកស្រី​ប៉ាក​អាច​នឹង​ជាប់ពន្ធនាគារ​យូរ​ជាង​មុន ប្រសិនបើ​អ្នកស្រី​ប្រឈម​នឹង​ការកាត់ទោស​ម្ដងទៀត ជាមួយនឹង​ការចេញ​សាលក្រម​ពីរ​ដាច់ដោយឡែក​ពីគ្នា​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​អ្នកស្រី​ប៉ាក គុន​ហេ​មាន​អាយុ​៦៧​ឆ្នាំ​។ អ្នកស្រី​ភាគច្រើន​មិនបាន​ចូលរួម​នៅក្នុង​សវនាការ​ទេ ហើយ​កំពុង​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង​។ អ្នកស្រី​ធ្លាប់​លើកឡើងថា​ការកាត់ក្ដី​អ្នកស្រី​គ្មាន​យុត្ដិធម៌ គឺមាន​ចេតនា​នយោបាយ​ច្រើនជាង​។ ដោយឡែក​ការកាត់ក្ដី​ជាថ្មី នៅ​ពុំទាន់​មាន​ការបញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​៕

ព័ត៌មានផ្សេងទៀត