លោក​ហ៊ុន សែន ប្តេជ្ញា​វះកាត់​មន្ត្រី​រំលោភ​ដីធ្លី​និង​បទល្មើស​ព្រៃឈើ​

29-08-2019 11:53 am 997
  ស្តាប់
ស្តាប់ជាសំឡេង

លោក​ហ៊ុន សែន ថ្លែង​បញ្ជាក់ នៅក្នុង​កិច្ចប្រជុំ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​ពិនិត្យ​ការងារ  រយៈពេល​១២​ខែ ជាមួយ​ក្រុម​មេដឹកនាំ​បក្សនយោបាយ មិន​ជាប់ឆ្នោត​ថា​ចាប់ពីពេលនេះ​តទៅ​គឺ​ត្រូវអនុវត្ត​នូវ​អភិក្រម​ទី​៥ គឺ​វះកាត់​មន្ត្រី​ណា​ដែល​រំលោភ​ដីធ្លី និង​បទល្មើស​ព្រៃឈើ​ដោយ​មិន​ត្រឹមតែ​ដាក់ទោស​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​ដកតំណែង និង​រឹបអូស ឬ​បង្កក​ទ្រព្យសម្បត្តិ​ទៀតផង​។ 

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​ពិនិត្យ​ការងារ រយៈពេល​១២​ខែ ក្នុង​ការរក​ចំណុច​កែលម្អ និង​ជំរុញ​ប្រសិទ្ធភាព​ការងា​រហើយ​សំណុំរឿង​ភាគច្រើន​ដែល​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់យោបល់​ទទួលបាន​គឺ​ទាក់ទង​ទៅនឹង​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​រំលោភ​យក​ដី​រដ្ឋ​ជាពិសេស​រំលោភ​យក​ដី​គម្រប​ព្រៃឈើ បញ្ហា​បទល្មើស​ព្រៃឈើ បញ្ហា​បទល្មើស​ជលផល បញ្ហា​បរិស្ថាន​ដូចជា​ការរំលោភ​ការចាក់​លុប​ឆ្នេរ បឹង ព្រែក បញ្ហា​គ្រឿងញៀន​អំពើពុករលួយ និង បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ដែល​បញ្ហា​ទាំងអស់នេះ ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទទួលយក​ហើយនឹង​ចេញ​សេចក្ដីជូនដំណឹង ដើម្បី​ដោះស្រាយ​តាមរយៈ​ការប្រជុំ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការចាត់វិធានការ និង​រក​ដំណោះស្រាយ​។​

​លោក​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ នៅក្នុង​កិច្ចប្រជុំ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​ពិនិត្យ​ការងារ  រយៈពេល​១២​ខែ ជាមួយ​ក្រុម​មេដឹកនាំ​បក្សនយោបាយ មិន​ជាប់ឆ្នោត​ទាំងនោះ ថា ចាប់ពីពេលនេះ​តទៅ​គឺ​ត្រូវអនុវត្ត​នូវ​អភិក្រម​ទី​៥ គឺ​វះកាត់​មន្ត្រី​ណា​ដែល​រំលោភ​ដីធ្លី និង​បទល្មើស​ព្រៃឈើ ដោយ​មិន​ត្រឹមតែ​ដាក់ទោស​ប៉ុណ្ណោះ ទេ ថែមទាំង​ត្រូវ​ដកតំណែង និង រឹបអូស ឬ បង្កក​ទ្រព្យសម្បត្តិ​ទៀតផង​។​

​លោក​ហ៊ុន សែន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​យោបល់ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការប្រមូល​ធាតុ ក៏ដូចជា​ការស្រាវជ្រាវ​រក​បញ្ហា​ដែល​បាន​កើតឡើង​នៅតាម​មូលដ្ឋាន​នានា ក្នុងការ​ដាក់ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​សេចក្តីសម្រេចចិត្ត​និង​រក​វិធី​ដោះស្រាយ ដែល​លោក​ថា នេះ​គឺជា​ការជួយ​រដ្ឋាភិបាល និង​ជា​ការជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​រំកិល​ទៅ​កៀក​គ្នា​ដើម្បី​ធានាបាន​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈឲ្យ​មាន​ភាពល្អ​ប្រសើរ​៕

ព័ត៌មានផ្សេងទៀត