លោក​ហ៊ុន សែន សរសើរ​លោក​យន្ត មីន ថា​ធ្វើ​បាន​ល្អ​ជាង​អភិបាល​ក្រុងប៉ារីស​

29-08-2019 11:21 am 1394

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​លោក យន្ដ មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ ដែល​ហ៊ាន​លាលែង​ចេញពី​តំណែង ក្រោយ​កើតមាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ ខណៈ​អភិបាល​ក្រុងប៉ារីស មិន​ហ៊ាន​ធ្វើ​បែប​នេះ​ឡើយ​។​

​ការកោតសរសើរ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រជុំ ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​ពិនិត្យ​ការងារ​រយៈពេល​មួយ​ឆ្នាំ នៃ​ស្ថាប័ន​មួយ​នេះ សម្រាប់​រក​ចំណុច​កែលំអរ និង​ជំរុញ​ប្រសិទ្ធភាព​ការងារ របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា​។​

​គួរ​រម្លឹក​បន្តិច​ថា ក្រោយ​កើតមាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ កាល​ពី​ទាបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រាប់សិប​នាក់​នោះ លោក យន្ដ មីន ក្នុង​ដំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ បាន​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​លាលែង​ចេញពី​ដំណែង ក្នុងន័យ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​៕

ព័ត៌មានផ្សេងទៀត