ឥណ្ឌា​៖​​រយៈពេល​​បី​សប្ដាហ៍​​មាន​ការតវ៉ា​​កើតឡើង​​៥០០​លើក​​នៅ​តំបន់​កា​ស្មៀ​

29-08-2019 11:04 am 208
រូបភាពកងកម្លាំងរក្សាសន្ដិសុខនៅកាស្មៀ

​ប្រភពពី​មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌា​បានឲ្យដឹងថា យ៉ាងតិចណាស់​មានការ​តវ៉ា​កើតឡើង​៥០០​លើក​នៅ​តំបន់​ព្រំដែន​កា​ស្មៀ គិត​ក្នុង​រយៈពេល​បី​សប្ដាហ៍​កន្លងមកនេះ​។ តំបន់​កា​ស្មៀ​បាន​ផ្ទុះ​ភាព​តានតឹង​ខ្លាំង ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត​។ ការ​រឹតត្បិត​ធ្វើឡើង​ទៅលើ​សេវាកម្ម​ទូរស័ព្ទ​និង​សេវា​អ៊ី​ន​ធឺ​ណេត ដែល​សេវា​ទាំងនេះ​ត្រូវបាន​កាត់បន្ថយ​។ លើសពីនេះទៅទៀត​ឥណ្ឌា​បាន​ដាក់ពង្រាយ​ទ័ព​ចំនួន​៥០​ម៉ឺន​នាក់ ត្រៀម​ទប់​ទល់នឹង​ស្ថានការណ៍​មិន​ប្រក្រតី​នៅ​កា​ស្មៀ​។ 

​ក្នុង​ការតវ៉ា​ដែល​ផ្ទុះឡើង​ប្រមាណ​៥០០​លើក​នេះ មាន​មនុស្ស​យ៉ាងតិចណាស់​៤​ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន ប្រជាជន​របួស​ជិត​១០០​នាក់ និង​កងទ័ព​ជាច្រើន​រយ​នាក់​ទៀត​ក៏​រងរបួស​ដែរ​។ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង បាន​ធ្វើឡើង​ជាច្រើនលើក​ច្រើនសារ ប៉ុន្ដែ​ហាក់​គ្មានអ្វី​ដំណើរការ​ទៅមុខ​ឡើយ​៕

ព័ត៌មានផ្សេងទៀត