បញ្ជីឈ្មោះកីឡាករកម្ពុជា ត្រៀមប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់World Cup២០២២ ជាមួយហុងកុង

29-08-2019 9:56 am 313

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឈ្មោះកីឡាករបឋមចំនួន៣៥រូប ដើម្បីប្រមូលផ្ដុំ​ហ្វឹក​ហាត់ ត្រៀមចូលរួមប្រកួតFIFA World Cup Qatar  2022& Asian Cup 2023 Qualifiers វគ្គជម្រុះPreliminary Joint Qualificationជុំទី២ ដែលក្រុម​ជ​ម្រើ​ស​ជាតិកម្ពុជា ត្រូវប្រកួតជាមួយ​ក្រុម​ជម្រើសជាតិហុងកុង។

ការប្រកួតនេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ និង៣០នាទីល្ងាចតទៅ។ យ៉ាងណាក៏ដោយ ក្នុងបញ្ជីឈ្មោះកីឡាករទាំង​៣៥​រូបនេះ គឺពុំមានឈ្មោះកីឡាករ​ចាន់ វឌ្ឍនាកា,​ប្រាក់ មុន្នីឧត្តម,​និង​កីឡាករធារី ចន្ថាប៊ីននោះ​ឡើយ៕  

ព័ត៌មានផ្សេងទៀត