រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានអះអាងថា មានសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះចេញពី បញ្ជីក្រសួងមហាផ្ទៃ។ ប៉ុន្តែលោកបញ្ជាក់ថា ការលុបនេះ ធ្វើឡើងតាមសំណើររបស់សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទាំងនោះ។
ការអះអាងបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល(លើកទី៣) នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ៕