អាជ្ញាធរ​កម្ពុជា​បណ្តេញ​ចិន​១៥០​នាក់​នៅ​ថ្ងៃនេះ​

28-08-2019 8:52 pm 268
រូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ ។

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញ​ចេញ​ជនជាតិ​ចិន​ចំនួន​១៥០​នាក់ ក្នុងនោះ​ស្រី​១២​នាក់ តាម​យន្តហោះ​ពិសេស​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​២៨ សីហា ។

​ជនជាតិ​ចិន​ទាំង​នេះ ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ក្នុងនោះ​១៨​នាក់​ត្រូវបាន​បង្ក្រាបបាន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី​២០ កក្កដា និង ១៣២​នាក់​ត្រូវបាន​បង្ក្រាបបាន​នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៥ សីហា ។

នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ នៅ​រសៀល​ថ្ងៃ​ទី២៨ សីហា ៕

ព័ត៌មានផ្សេងទៀត