លោក​គិន ភា​៖ ប៉ូលិស​វ៉ៃ​អ្នកកាសែត​ជា​រឿង​ខុសច្បាប់ ប៉ុន្តែ​អ្នកកាសែត​..

28-08-2019 6:49 pm 1250

​ប្រជាពលរដ្ឋ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ផ្ទុះ​ការរិះគន់​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​របស់​លោក​ឯ​ក សារ៉ន អធិការរង​ខណ្ឌ​ច្បារអំពៅ ដែល​បាន​ប្រើ​អំពើហិង្សា ទៅ​លើ​អ្នកសារព័ត៌មាន ពេល​ចុះ​ធ្វើ​សកម្មភាព​ថត​Live ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​។

​ទង្វើ​កាង​រថយន្ត​អ្នកធំ ពី​សំណាក់​មន្ត្រី​នគរបាល​រូបនេះ បាន​ស្រែក​គំរាម​អ្នកសារព័ត៌មាន ដោយ​បាន​ទះ​មួយ​កំផ្លៀង និង​បាន​ដណ្តើម​ទូរស័ព្ទ អ្នកសារព័ត៌មាន ដោយ​និយាយថា “​មេ​តេមក ឲ្យ​បិទ​Live”​។​

​លោក​គិន ភា អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ នៅ​កម្ពុជា បានបញ្ជាក់​ថា រាល់​ការប្រើប្រាស់​អំពើហិង្សា គឺជា​បទល្មើស​ដែល​មានចែង​នៅក្នុង​ច្បាប់​។ ដូច្នេះ ការប្រើ​អំពើហិង្សា​ពី​សំណាក់​មន្ត្រី​នគរបាល ទៅ​លើ​អ្នកសារព័ត៌មាន​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ​។ ប៉ុន្តែ​សម្រាប់​អ្នកសារព័ត៌មាន ក៏​ត្រូវតែ​យល់​ដឹង​ពី​ដែន​កំណត់ នៃ​ការយក​ព័ត៌មាន​របស់​ខ្លួន​ផង​ដែរ​។​

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​គិន ភាព ដូចតទៅ​៖

សំឡេង​

ព័ត៌មានផ្សេងទៀត