អាមេរិក​​សម្រេច​លក់​​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​​តម្លៃ​ជាង​​៣​ពាន់​លាន​​ដុល្លារ​ឲ្យ​ជប៉ុន​

28-08-2019 2:15 pm 218
រូបភាពបាញ់សាកល្បង​មីស៊ីលប្រឆាំងមីស៊ីលផ្លោង

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​បានសម្រេច​លក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល តម្លៃ​៣.៣​ពាន់​លាន​ដុល្លារ​ទៅឲ្យ​ប្រទេស​ជប៉ុន​។ ការសម្រេចចិត្ដ​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង ទើបបាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើនលើក​ក្នុងពេល​ថ្មីៗ ដែល​អាច​គំរាមកំហែង​ដល់​ប្រទេស​សម្ព័ន្ធមិត្ដ​អាមេរិក​មួយនេះ​។ ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ដែល​ជប៉ុន​ទិញ​នោះ បាញ់​ចេញពី​នាវា​ហើយ​អាច​ទៅ​កម្ទេច​មី​ស៊ី​ល​ផ្លោង​គូស​ត្រូវបាន​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ទីរ​បញ្ច​កោ​ណ​។ ក្រៅពី​ប្រទេស​ជប៉ុន​មន្ទីរ​បញ្ច​កោណ​បានសម្រេច​លក់​អាវុធ​ទៅឲ្យ​ហុងគ្រី កូរ៉េខាងត្បូង និង​ដា​ណឺ​ម៉ាក​ផងដែរ​មានតម្លៃ​សរុប​៩៤៣​លាន​ដុល្លារ​។​

គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​អាមេរិក​លក់​អាវុធ​ទៅឲ្យ​ជប៉ុន កន្លងមក​ក៏មាន​កិច្ចព្រមព្រៀង​លក់​អាវុធ​ជាច្រើន​រួចហើយ​ដែរ ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុន នៅពេលដែល​កូរ៉េខាងជើង​បង្កើន​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ផ្ទួនៗ​គ្នា​។ ជប៉ុន​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ដូច្នេះហើយ​ទើប​ត្រូវការ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែល​អាច​ប្រឆាំង​មី​ស៊ី​ល​ផ្លោង​កូរ៉េខាងជើង​បាន​៕

ព័ត៌មានផ្សេងទៀត