លោក គួច ចំរើន សហការ​ជាមួយ​ក្រុមហ៊ុនដ្រូន​ដើម្បី​សិក្សា​ភូមិសាស្ដ្រ រំដោះ​ការលិចលង់​

28-08-2019 11:37 am 216

​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ជួបពិភាក្សា​ការងារ​ជាមួយ ក្រុមហ៊ុន បង្ហោះ​ដ្រូ​ន របស់​ក្រុមហ៊ុន KCC Cambodia Co Ltd ដើម្បី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​សុក្រឹត ការសិក្សា​សណ្ឋាន​ដី ការប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​អូរ ប្រឡាយ​ទឹកភ្លៀង ទឹក​កខ្វក់ និង​ទឹក​ស្អាត​។​ក្នុងនោះ​ក្រុមហ៊ុន​ក៏​មាន​ការសិក្សា​ផ្អែកលើ​វិទ្យាសាស្ត្រ និង​មជ្ឈមណ្ឌល​វិភាគ ការបណ្តុះបណ្តាល និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ ក៏ដូចជា​ការរំដោះ​ជំនន់​ទឹកភ្លៀង​ផងដែរ ខណៈ​ការ​បង្ហោះ​ដ្រូ​ន​នេះ ប្រើ​ពេល​ប្រហែល ១២​សប្តាហ៍ ដើម្បី​ប្រមូល​ទិន្នន័យ​ជាក់លាក់​លើ​ផ្ទៃដី ៥.០៨០​ហិកតា​ក្នុង​ក្រុងព្រះសីហនុ ។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន KCC Cambodia Co Ltd មាន​គោលបំណង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត សិក្សា​លើ​ប្រព័ន្ធ​អូរ ប្រឡាយ ដាក់លូ រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ ដើម្បី​កែលម្អ​សោភ័ណភាព ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​បច្ចុប្បន្ន​សម្រាប់​ខេត្ត​ព្រះសីហនុ ដែល​ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត ៕

ព័ត៌មានផ្សេងទៀត