ទូ​ទឹកកក សាម​សុង Side By Side ដ៏​វៃឆ្លាត​នេះ​ ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​ជីវិត​សម័យថ្មី​!!

28-08-2019 11:28 am 112

បច្ចុប្បន្ននេះ​ដោយសារ​តែ​មមាញឹក​ជាមួយ​ការងារ​ប្រចាំថ្ងៃ​ទើប​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ទៅ​ផ្សារ​ញឹកញាប់​។ ដូច្នេះហើយ​ទើប​លោក​អ្នក​សម្រេចចិត្ត​ទិញ​ទូទឹកកក​ដើម្បី​ស្តុក​ម្ហូបអាហារ​បន្លែ ត្រី​សាច់​។ ប៉ុន្តែ​បើ​ទូទឹកកក​នោះ​ស៊ី​ភ្លើង​ច្រើន មាន​សំឡេង​រំខាន ឧស្សាហ៍​ខូច មាន​ក្លិន​មិនល្អ ម្ហូបអាហារ​ទុក​មិន​បាន​យូរ​ទៀត​នោះ​លោក​អ្នក​ប្រាកដជា​មាន​ការលំបាក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​កាន់តែ​ច្រើន​ហើយ​…!!

​តែ​ពេល​នេះ​លោកអ្នក​ឈប់​បារម្ភ​ទៀត​ទៅ​! ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ពី ទូ​ទឹកកក Samsung Side By Side នឹង​ជួយ​ឱ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​លោក​អ្នក​កាន់​តែ​ងាយស្រួល​បំផុត​។ ជា​ការពិត​ណាស់​ទូទឹកកក​ម៉ូឌែល​នេះ​គឺ​ពិតជា​ស័ក្តិសម​ខ្លាំងណាស់​ព្រោះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​ឥតខ្ចោះ ស្អាត ទាក់ទាញ និង​ធំ​ទូលាយ​!

​កុំឱ្យ​លោក​អ្នក​រង់ចាំ​យូរ​! យើង​នឹង​បង្ហាញជូន​លក្ខណៈ​ពិ​សេ​បំផុត​ដល់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​នូវ​បែបផែន​ជីវិត​ដ៏​រស់​រវើក​ជាមួយ​ទូទឹកកក Samsung Side By Side នេះ​៖

* ផ្ទៃ​ខាងក្នុង​កាន់តែ​ធំ​ទូលាយ​៖

ជាមួយនឹង​បច្ចេកវិទ្យា SpaceMaxTM  ដែល​មាន​តែ​មួយ​គ្មាន​ពីរ លោកអ្នក​អាច​ទុកដាក់​ម្ហូបអាហារ​បន្លែ​ផ្លែឈើ​បាន​កាន់តែ​ច្រើន​(​ចំណុះ​ទឹក​រហូតដល់ 617 លីត្រ​នៃ​ផ្ទៃ​ខាងក្នុង​)​។ មានន័យ​ថា​ផ្ទៃ​ខាងក្នុង​កាន់តែ​ធំ​ទូលាយ​ខណៈ​ដែល​ផ្ទៃ​ខាងក្រៅ​កាន់តែ​ស្តើង​ទាក់ទាញ និង​រឹងមាំ​។​

* រក្សា​ភាពស្រស់​បាន​ល្អឥតខ្ចោះ​៖

​ដោយសារ​តែ​បច្ចេកវិទ្យា All-around Cooling អាច​ធ្វើឱ្យ​គ្រប់​ចំណីអាហារ បន្លែ​ត្រី​សាច់​ទាំងអស់​ក្នុង​ទូទឹកកក​មាន​ភាពស្រស់​ល្អ ទុក​បាន​យូរ និង​ទទួល​បាន​ភាព​ត្រជាក់​បាន​ត្រឹមត្រូវ​បំផុត​។​

* ជាប់​ធន់ មិន​ងាយ​ខូច សន្សំសំចៃ​ថាមពល​បាន​រហូត​ល់ 50% ៖

​ជាមួយនឹង​បច្ចេកវិទ្យា Samsung Digital Inverter Compressor ជួយ​ឱ្យ​ទូទឹកកក​ម៉ូឌែល​នេះ​ប្រើ​បានយូរ មាន​សំឡេង​ស្ងាត់​ល្អ ជួយ​សន្សំសំចៃ​ថាមពល​រហូតដល់ 50% ខណៈ​ដែល Compressor ផលិតផល​ទូទឹកកក​ធម្មតា​ដឹង​តែ​ផលិត និង​ប​ច្ចេញ​ភាព​ត្រជាក់​អូ​តូ​ម៉ា​ទិច​រហូត​ធ្វើឱ្យ​ទូ​ទឹក​ក​ងាយ​ខូច និង​ស៊ី​ថាមពល​ច្រើន​ទៅៗ​!

* បំពេញ​ភាព​ត្រជាក់​បាន​លឿន​យ៉ាង​វៃឆ្លាត​បំផុត​៖

​លោកអ្នក​ប្រាកដជា​ដឹង​ថា​ការ​ដែល បើក​-​បិទ ទូទឹកកក​ច្រើនដង ឬ​ញឹកញាប់​អាច​នឹង​ធ្វើឱ្យ​វា​អស់​ភាព​ត្រជាក់ និង​ស៊ី​ភ្លើង មែន​អត់​? អស់​បារម្ភ​ទៀតហើយ​…! ទូ​ទឹកកក Samsung Side By Side នេះ​ត្រូវបាន​ផលិត និង​រចនា​ឡើង​យ៉ាង​ពិសេស និង​ផ្ចិតផ្ចង់​បំផុត​ជាមួយនឹង​បច្ចេកវិទ្យា Metal Cooling ជួយ​បំពេញ និង​រក្សា​សីតុណ្ហភាព​បាន​ត្រឹមត្រូវ​បើ​ទោះបី​លោក​អ្នក​បើក​បិទ​ញឹកញាប់​ក៏ដោយ​! ឡូយ​អត់​? រក​ឯ​ណា​បាន​? មាន​តែ​ក្រុមហ៊ុន សាម​សុង ប៉ុណ្ណោះ​!!

* មាន​រូប​រាងស្តើង​ស្អាត​ទាក់ទាញ​បំផុត​៖

​ម៉ូឌែល​នេះ​ជួយ​បន្ថែម​រចនាបទ​ក្នុង​គេហដ្ឋាន ឬ​ក្នុង​ផ្ទះបាយ​របស់​លោក​អ្នក​ឱ្យ​កាន់តែ​ទំនើប​ទាន់សម័យ​ជាមួយនឹង​ទ្វារ​បិទ​បើក​ដ៏​ស្រស់ស្អាត​មិន​លយ​ចេញមក​ខាងក្រៅ​ឱ្យ​ទាស់ភ្នែក​ឡើយ​!

* ធ្វើឱ្យ​ត្រជាក់​បាន​រហ័ស​៖

ជាមួយនឹង​បច្ចេកវិទ្យា Power Cool-Power Freeze លោក​អ្នក​មិន​ចាំបាច់​ចំណាយ​ថវិកា​ទៅប្រើ​ទូ​ទឹក​ត្រជាក់ ឬ​ទូ​ចម្រោះ​ទៀត​នោះ​ទេ​! លោក​អ្នក​គ្រាន់តែ​ចាក់ទឹក​ចូលក្នុង​ធុង​ផ្ទុក​ទឹក​ដែល​មាន​ស្រាប់​ក្នុង​ទូ​ទឹកកក ហើយ​ចុច ប៊ូ​តុង​នោះ​ទូទឹកកក​នឹង​ស្រូបយក​ខ្យល់​ត្រជាក់​ផ្ទៃ​ខាងក្នុង​ទូទឹកកក​ភ្លាមៗ​ដើម្បី​ធ្វើឱ្យ​ទឹក ឬ​ភេសជ្ជៈ​ផ្សេងៗ​ត្រជាក់​បាន​លឿន​បំផុត​តាម​តម្រូវការ​របស់​លោក​អ្នក​! ប្រហែល​ជា​ស៊ី​ភ្លើង​ខ្លាំង​ហើយ​មើលទៅ​? សូម​កុំ​បារម្ភ​! អត់​ស៊ី​ថាមពល​ច្រើន​ទេ​!  

* កម្ចាត់​ក្លិន​មិនល្អ និង​រក្សា​រសជាតិ​អាហារ​បានល្អ​

​ជាមួយ​មុខងារ Deodorizing Filter ជួយ​រក្សា​រសជាតិ និង​ក្លិនក្រអូប​នៃ​ម្ហូបអាហារ បន្លែ​ត្រី​សាច់​បាន​ល្អ​ជាពិសេស​ស្រូប​ច្រោះ​យក​ក្លិន​មិនល្អ​ចេញ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​!

​និយាយ​រួម​ទៅ​ទូទឹកកក Samsung Side By Side នេះ​គឺ​ពិតជា​ល្អ និង​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់ ជីវិត​សម័យថ្មី​ដែល​រស់​រវើក​របស់លោក​អ្នក​! ដើម្បី​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់​សូម​អញ្ចើញ​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​បន្ត​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ។​

 ពាក្យគន្លឹះ  samsung

ព័ត៌មានផ្សេងទៀត