ក្រសួងបរិស្ថាន​​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ទី​២​​របស់​គម្រោង​ព្រៃ​ឡង់​បៃតង​​ផ្តោតលើ​គោលបំណង​សំខាន់​៣​

28-08-2019 11:19 am 119

​លោក​សៅ សុភាព រដ្ឋលេខាធិការ​តំណាង លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ ជា​អធិបតី ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ទី​២ របស់​គម្រោង USAID ព្រៃ​ឡង់​បៃតង​។ 

ការរៀបចំ​ផែនការ​សកម្មភាព​នេះ គឺមាន​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​រវាង​ក្រសួង​បរិស្ថាន និង​Tetra Tech ARD សំដៅ​ធានាបាន​នូវ​ការសម្រួល និង​ការ​បន្ស៊ី​គ្នា​នៃ​សកម្មភាព​របស់​គម្រោង USAID ព្រៃ​ឡង់​បៃតង និង​សកម្មភាព​របស់​ក្រសួង​បរិស្ថាន សម្រាប់​រយៈពេល​៥​ឆ្នាំ (​ចាប់ពី​ខែសីហា ឆ្នាំ​២០១៨-​ខែ​សីហា ឆ្នាំ​២០២៣) កាលពី​ថ្ងៃទី​២៧ ខែ​សីហា​។​

​ចំពោះ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ទី​២​ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០១៩ នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង សំខាន់ ៣​គឺ​៖
១. ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិរក្ស​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី នៅ​តំបន់​ព្រៃ​ឡង់ 
២.​បង្កើត​ឱកាស​ផ្នែក​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព និង​សមភាព ជីវភាព​សហគមន៍ និង​ការវិនិយោគទុន​ឡើងវិញ​លើ​ធនធានធម្មជាតិ​
៣.​ពង្រឹង​ប្រសិទ្ធភាព​លើ​ការងារ​អភិបាលកិច្ច​តំបន់​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​

សូមបញ្ជាក់ថា ចំពោះ​សិក្ខាសាលា​ពិគ្រោះ​យោបល់ របស់​គម្រោង USAID ព្រៃ​ឡង់​បៃតង​នេះ​ក៏មាន​ការចូលរួម​ផ្តល់​ធាតុ​ចូល​ពី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ទាំង​បួន ស្ទឹងត្រែង ព្រះវិហារ ក្រចេះ និង​ខេត្តកំពង់ធំ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន តំណាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ តំណាង​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ពត៌មាន​បរិស្ថាន នាយកដ្ឋាន​អធិការកិច្ច​និង​ពង្រឹង​ការអនុវត្ត​ច្បាប់ នាយកដ្ឋាន​ផ្នែក​សេវា​ពត៌មាន ភូមិសាស្ត្រ នាយកដ្ឋាន​ជីវភាព​សហគមន៍​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន មន្ទីរ​បរិស្ថាន និង​ប្រធាន​ដែន​ជម្រក នៃ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ​តំណាង​អង្គការ CI ,WCS ,​តំណាង USAID ក្រុមការងារ​របស់​គម្រោង USAID ព្រៃ​ឡង់​បៃតង​៕

 

ព័ត៌មានផ្សេងទៀត