លោក​ហ៊ុន សែន​សាទរ​កីឡាករ​តៃក្វាន់​ដូរ ដែល​ទទួលបាន​មេដាយមាស​ពិភពលោក​

28-08-2019 10:13 am 312

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្តែង​ក្តីរីករាយ និង​បាន​ចូលរួម​អបអរសាទរ ចំពោះ សូម​អបអរសាទរ​ដល់​កីឡាករ​តៃក្វាន់​ដូ​កម្ពុជា កីឡាករ ប៉ាល់ ជី​វ័ន្ត ដែល​បាន​ទទួលបាន​មេដាយមាស កម្រិត​ពិភពលោក ពី​ការប្រកួត 21st ITF (Taekwon-Do World Championship) 2019 (International Taekwon-Do Federation) នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី (Bulgaria) ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៤ ខែ​សីហា ដល់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩​។ លោក​នាយករដ្ឋមន្ត្រី បានចាត់ទុក​ជ័យជម្នះ​របស់​កីឡាករ​ប៉ាល់ ជីវ័ន្ត​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត ដែល​កូន​ខ្មែរ​បាន​ដណ្តើមយក​មេដាយមាស កម្រិត​ពិភពលោក​ជូន​ដល់​ជាតិ​មាតុភូមិ​។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន​ជូនពរ​កីឡាករ​កីឡា​ការ​នី​កម្ពុជា សូម​ព្យាយាម​ហ្វឹកហាត់​បន្ថែម ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម (SEA GAME) ក្នុង​ឆ្នាំ ២០២៣​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត