ផ្លែ​ប័រ ទឹកដោះគោ​និង​ទឹកឃ្មុំ រូបមន្ត​សម្រាប់​ស្បែក​មុខស្ងួត​បែក​ស្រ​ការ​

27-08-2019 7:24 pm 236

​ស្បែក​មុខ​បែក​ស្រការ​ស​ផ្អោង តែងតែ​កើតឡើង​នៅពេលដែល​ស្បែក​របស់​អ្នក​ស្ងួត​។ បញ្ហា​នេះ អ្នក​អាច​ដោះស្រាយបាន ដោយ​ប្រើ​វិធី​ងាយៗ​តាមបែប​ធម្មជាតិ ដោយ​ប្រើ​ផ្លែ​ប័រ ទឹកដោះគោ​និង​ទឹកឃ្មុំ​។ 

​វិធី​ធ្វើ យក​ផ្លែ​ប័រមួយ​ចំហៀង កិន​ឲ្យ​ម៉ដ្ឋ ហើយ​យក​ទឹកដោះគោ​មួយ​ស្លាបព្រា និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា បន្ថែម​នៅក្នុង​ផ្លែ​ប័រ រួច​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ រក្សាទុក​១០​ទៅ​១៥​នាទី ចាំ​លាងជម្រះ​មុខ​ចេញ ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អនុវត្ត​រូបមន្ត​នេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កម្ចាត់​បញ្ហា​ស្បែក​មុខស្ងួត​បែក​ស្រ​ការ​។​

​ផ្លែ​ប័រ​ផ្ទុ​កខ្លាញ់​ដែល​មានសុខភាព​ល្អ​។ ប្រើប្រាស់​កញ្ចប់​មួយ​ប្រភេទ​នេះ ជួយផ្តល់​សំណើម​ដល់​ស្បែក​មុខ​ដែល​ស្ងួត ហើយ​វា​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ នៅក្នុង​ការកាត់បន្ថយ ផលប៉ះពាល់​ពី​កាំរស្មី​UV និង​ជួយ​ប្រឆាំងនឹង​ការ​រលាក​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត