លោក​មុំ គង់ គាំទ្រ​កម្ពុជា​ដែល​មាន​មហិច្ឆតា​ប្រែក្លាយ​ជា​ប្រទេស​គ្មាន​ផ្សែង​បារី​

27-08-2019 7:14 pm 386

ការប្រើប្រាស់​ថ្នាំជក់ នៅតែ​ជា​មូលហេតុ​ចំបង ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់​រាប់លាននាក់ នៅក្នុង​ពិភពលោក ខណៈ​ដែល​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ​១​ម៉ឺន​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ បណ្តាលមកពី​ជំងឺ​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់​។ ជាមួយគ្នានេះ ថវិកា​ប្រមាណ​ជាង​១៦២​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ ត្រូវបាន​ចំណាយ​លើ​ការព្យាបាល​ជំងឺ​ទាំងនេះ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ការប្រើប្រាស់​ថ្នាំជក់​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់ នាយក​អង្គការ​WHO ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថា រដ្ឋាភិបាល​មាន​មហិច្ឆតា​ប្រែក្លាយ​កម្ពុជា​ប្រែក្លាយ​ជា​ប្រទេស​គ្មាន​ផ្សែង​បារី​។​

​លោក​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការខិតខំ​យកចិត្ត​ទុក ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​។
​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិស​ល ជាមួយ​លោក​មុំ គង់ ដូចតទៅ​៖

សំឡេង​

 ពាក្យគន្លឹះ  ថ្នាំជក់CMHWHO

ព័ត៌មានផ្សេងទៀត