ចុងឆ្នាំ​នេះ​​នឹង​ដឹងថា​​Huawei​​ត្រូវ​ទុក​ឬ​ដក​ចេញ​ពី​បណ្ដាញ​5G​​លើ​ទូរស័ព្ទ​របស់​​អង់គ្លេស​

27-08-2019 4:33 pm 238
រូបភាព​តំណាងឲ្យ​បណ្ដាញ5Gរបស់​ក្រុមហ៊ុនHuawei​

​ចក្រភព​អង់គ្លេស​នឹង​សម្រេចចិត្ដនៅ​ចុងឆ្នាំ​នេះហើយ ថា​តើ​ក្រុមហ៊ុន​Huawei គួរតែ​ត្រូវ​ដក​ចេញពី​បណ្ដាញ​5G​លើ​ទូរស័ព្ទ​របស់​អង់គ្លេស​ឬ​យ៉ាងណា​។ មន្ដ្រី​ទទួលបន្ទុក​ផ្នែក​ឌីជីថល​អ្នកស្រី​Nicky Morgan បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​BBC​ថា អ្នកស្រី​សង្ឃឹម​រដ្ឋាភិបាល​អាចធ្វើ​រឿង​អ្វីមួយ​នៅ​ចុង​ឆ្នាំនេះ​។ អ្នកស្រី​សង្កត់ធ្ងន់ថា អង់គ្លេស​ចាំបាច់​ត្រូវ​សម្រេចចិត្ដឲ្យ​ត្រឹមត្រូវ ដើម្បី​ធ្វើឲ្យ​បណ្ដាញ​អ៊ីនធឺណេត​មានសុវត្ដិភាព​។ 

​គួររម្លឹកថា កាលពី​ខែមិថុនា​ចិន​បាន​ព្រមាន​អង់គ្លេស​ថា ការដក​ក្រុមហ៊ុន​Huawei​ចេញពី​បណ្ដាញ​5G​របស់​អង់គ្លេស ជា​សញ្ញា​ដ៏​អាក្រក់​បំផុត​មួយ​។ ក្រុមហ៊ុន​Huawei​ត្រូវបាន​អាមេរិក​ចោទប្រកាន់ថា បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង លួច​ស៊ើប​យកការណ៍​ពី​អ្នកប្រើប្រាស់ តាមរយៈ​ឧបករណ៍ប្រើប្រាស់​របស់​ក្រុមហ៊ុន​។ ហេតុនេះ​ការសហការ​ជាមួយ​Huawei ពិតជា​មាន​ហា​នី​ភ័យ​ខ្ពស់​ណាស់​ដល់​សន្ដិសុខ​ជាតិ​។ ប៉ុន្ដែ​ការចោទប្រកាន់​របស់​អា​មេរិក ត្រូវ​ក្រុមហ៊ុន​Huawei​និង​ទីក្រុង​ប៉េកាំង​ច្រានចោល​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត