កីឡា​សីដក់​កម្ពុជា​ចាញ់​សិង្ហ​បុរី​ក្នុង​ការប្រកួត​ជើងឯកពិភពលោក នៅ​ប្រទេស​ថៃ​

27-08-2019 4:03 pm 189

​ក្រុម​កីឡាករ​សីដ​ក់​ជម្រើសជាតិ​កម្ពុជា បានទទួល​ត្រឹម​មេដាយប្រាក់​ប៉ុណ្ណោះ ក្រោយ​ប្រកួត​ចាញ់​ក្រុម​សីដក់​ជម្រើសជាតិ​សិង្ហ​បុរី លើ​វិញ្ញាសា​បុរស ២​នាក់​ទល់នឹង ២​នាក់ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មុននេះ​បន្ដិច ក្នុង​ការប្រកួត​កីឡា​សី​ដក់ ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៣៤ ឆ្នាំ​២០១៩​នៅ​ប្រទេស​ថៃ​។​

​ជា​លទ្ធផល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​សិង្ហ​បុរី សិតទី​១ កម្ពុជា​បាន​ចាញ់ ១៣-២១​ពិន្ទុ និង​សិតទី​២ កម្ពុជា​ចាញ់​១៨-២១​ពិន្ទុ ដែល​ធ្វើឲ្យ​កម្ពុជា​ទទួលបាន​ត្រឹម​មេដាយប្រាក់​គ្រា​ដែល​ក្រុម​សីដក់​សិង្ហ ។​គួរ​បញ្ជាក់ថា ចំពោះ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ ឆ្នាំនេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ ២០​នាក់ និង​កីឡាការិនី ៨​នាក់ ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២៥ ខែ​សីហា រហូតដល់​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៩៕


 ពាក្យគន្លឹះ  សីដក់ជើងឯកពិភពលោក

ព័ត៌មានផ្សេងទៀត