នី សុ​ភី​​អាច​សងសឹក​​រឿង សោភ័ណ្ឌ​​បានទេ​​ក្នុងជំនួ​ប​​ដណ្ដើម​​ខ្សែក្រវាត់​​ខាងមុខ​?

27-08-2019 3:48 pm 425
កីឡាកររឿង សោភ័ណ្ឌ(ឆ្វេង)​និងកីឡាករនី សុភី

​បន្ទាប់ពី​រកឃើញ​អ្នកឈ្នះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទីបំផុត​កីឡាករ​កម្ពុជា​ទាំង​ពីររូប ត្រូវ​ឡើងទៅ​ប៉ះគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោល​ជល់​ទម្ងន់​៦៩​គីឡូក្រាម របស់​ស្ថានីយទូរទស្សន៍​CNC​។ អ្វីដែល​កាន់តែ​ពិសេស​កីឡាករ​កម្ពុជា​ទាំង​ពីររូប ត្រូវ​ប៉ះគ្នា​ក្រោយ​ឈ្នះ​ថៃ​គឺ​នី សុ​ភី​និង​រឿង សោភ័ណ្ឌ ដែល​អ្នក​ទាំងពីរ​ជា​គូសត្រូវ​ចាស់​លើ​សង្វៀន​ផងដែរ​។ នី សុ​ភី​ធ្លាប់​ចាញ់​កីឡាករ​រឿង សោភ័ណ្ឌ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដូច្នេះ​លើក​នេះ​អាច​និយាយបានថា ក្រៅពី​ដណ្ដើម​ជើងឯក​វា​ជាការ​សងសឹក​របស់​សុ​ភី​។ ដូច្នេះ​តើ​នី សុ​ភី​អាច​សងសឹក​រឿង សោភ័ណ្ឌ​បានទេ​? សូមបញ្ជាក់ថា ការប្រកួត​អាច​នឹង​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាង​មុន​៕

 ពាក្យគន្លឹះ  កីឡាគុនខ្មែរប្រដាល់

ព័ត៌មានផ្សេងទៀត