កីឡាករតេក្វាន់-ដូកម្ពុជា ប៉ាល់ ជីវ័ន ឈ្នះមេដាយមាស កម្រិតពិភពលោក

27-08-2019 11:23 am 311

កីឡាករប៉ាល់ ជីវ័ន បានដណ្ដើមមេដាយមាស១គ្រឿង សម្រាប់ការប្រកួតកីឡាតេក្វាន់-ដូITF នៅប្រទេសប៊ុលហ្គារី ដែលជាព្រឹត្តិការណ៍ពិភពលោក(World ITF Taekwon-do Champions​hip)។តាមសហព័ន្ធកីឡា តេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា បានឲ្យដឹង នៅយប់ថ្ងៃទី២៦ ខែសីហា ថា សូមអបអរសាទរ​ ដល់កីឡាករ​ប៉ាល់​ ជីវ័ន​ ដែលបានដណ្ដើមយកមេដាយមាស១​គ្រឿង​ ជូនជាតិ​ ក្នុងប្រកួតជម្រើសជើង ឯក ​ពិភពលោក​ នៅប្រទេសប៊ុលហ្គារី​។

ប្រភពពីសហព័ន្ធដដែល បានឲ្យដឹងទៀត ថា នេះជាមេដាយដំបូង​ នៃការប្រកួតរបស់កម្ពុជា​ ស​ម្រាប់ការចូលរួម​ ដែលពិធីបើកជាផ្លូវការ ទើបតែធ្វើឡើង នាថ្ងៃម្សិលមិញនេះ។ នេះជា​មោ​ទ​នភាពជាតិមួយទៀត បន្ទាប់ ពីលោកកែវ រ៉េមី​ ប្រធានសហព័ន្ធ​តេក្វាន់-ដូ អាយធីអែហ្វកម្ពុជា ត្រូវបានជាប់ឆ្នោត ជា​អនុប្រធានសហព័ន្ធតេក្វាន់-ដូ អាយធីអែហ្វពិភពលោក​។

“យើងសង្ឃឹមថា​ និងទទួលបានមេដាយ ជាបន្តបន្ទាប់​ទៀត​ ព្រោះនៅមានវិញ្ញាសា​រច្រើនទៀត​ ដែលមិនទាន់ប្រកួត”។ នេះជាការបញ្ជាក់បន្ថែម ពីសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា៕

 ពាក្យគន្លឹះ  តេក្វាន់-ដូមេដាស

ព័ត៌មានផ្សេងទៀត