ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន បានផ្ទុះឡើងជាថ្មីបន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ប្រកាសគ្រោងដំឡើងពន្ធលើទំនិញទៅវិញទៅមកតម្លៃរាប់ពាន់លានដុល្លារ។ ការងើបឡើងជាថ្មីនៃសង្គ្រាមពាណិជ្ជកម្ម ពិតជាបង្កហានីភ័យយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ដូច្នេះអាមេរិកនិងចិនគួរដោះស្រាយឲ្យបានកាន់តែឆាប់ បើអាចត្រូវបញ្ចប់ក្នុងឆ្នាំ២០១៩នេះ មិនអ៊ីចឹងទេនឹងអូសបន្លាយច្រើនឆ្នាំទៀត។ ជុំវិញបញ្ហានេះអ្នកវិភាគបានលើកឡើងថា អាមេរិកចិនគួរប្រើយុទ្ធសាស្ដ្រសំខាន់ៗចំនួនពីរ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។ តើមានយុទ្ធសាស្ដ្រអ្វីខ្លះ?
ជាបន្ដសូមស្ដាប់បទសម្ភាសន៍រវាងពេញ ផេង ជាមួយលោកហង្ស ពិទូ ជាអ្នកវិភាគនិងជាអ្នកតាមដានស្ថានការណ៍អន្ដរជាតិ នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖