ខ្ទឹម​បារាំង ជួយ​ការពា​រពុក​ឆ្អឹង​

26-08-2019 7:46 pm 203

​ខ្ទឹម​បារាំង ដែល​គេ​និយម​យក​ធ្វើជា​គ្រឿងផ្សំ របស់​អាហារ​ជាច្រើន​មុខ​នោះ មិន​ត្រឹមតែ​មាន​ប្រយោជន៍​បង្កើន​ឱជា​រសក្នុង​អាហារ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​នៅមាន​វីតាមីន និង​សារធាតុ​ជាច្រើន រួមមាន​វីតាមីន A,C,B2 ជាតិ​ដែក កាល់ស្យូម ផូស្វ័​រ និង​ស្ពាន់ធ័រ ដែល​ជួយ​លើក​សម្បុរស្បែក​ឲ្យ​ស្រស់ថ្លា សម្រាល​អាការ​ឆ្អល់​ពោះ ហើម​ពោះ សម្រួល​អាការ​ក្នុង​រាងកាយ​ឲ្យ​ប្រក្រតី ជួយ​បញ្ចេញ​ទឹកនោម កម្ចាត់​ស្លេស្ម រួមទាំង​ជួយ​ប្រឆាំង​រោគ​ផ្តាសាយ​បាន​ទៀតផង​។ ចុងក្រោយ​បំផុត គេ​រកឃើញថា ការបរិភោគ ខ្ទឹម​បារាំង មាន​ប្រយោជន៍​ដល់​ភាព​មាំមួន របស់​ឆ្អឹង​ផងដែរ ដោយ​ជួយ​កាត់បន្ថយ អត្រា​ប្រឈម​រោគ ពុក​ឆ្អឹង ឬ​រោគ​ឆ្អឹង​ស្ពោធ ដែល​ស្ត្រី​វ័យ​ចំណាស់ តែងតែ​ជួបប្រទះ​៕​ប្រភព​៖ankth

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត