កម្ពុជា​ចាំបាច់​គួរ​មាន​ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គិភ័យ​ដែរ​ទេ​?

26-08-2019 5:02 pm 374

​ករណី​គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ពូក​កម្ពស់​៦​ជាន់ ត្រូវបាន​ចាត់ទុក​ថា ជា​ករណី​ដែល​មិន​ធ្លាប់​កើត មាន​នា​ពេលកន្លងមក នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ក្រុម​ការងារ​ពន្លត់​អគ្គិភ័យ ប្រើ​ពេលវេលា​ជាង​១៦​ម៉ោង​ទើប​ភ្លើង​រលត់​។ បញ្ហា​ប្រឈម​ដោយសារ​ទីតាំង​រងគ្រោះ ស្ថិតក្នុង​តំបន់ ដែល​រថយន្ត​ពិបាក​ចូល​ទៅ​ពន្លត់ និង​អគារ​មាន​កម្ពស់​ខ្ពស់ ពិបាក​ដល់​ក្រុម​ការងារ​ពន្លត់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២៦ ខែ​សីហា​នេះ​។ ក្រោយពី​កើត​ករណី​គ្រោះ​អគ្គិភ័យ​នេះ តើ​កម្ពុជា​ចាំបាច់​គួរ​មាន​ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គិភ័យ សម្រាប់​សង្គ្រោះ​ដូច​ក្នុងករណី​នេះ​ដែរ​ទេ​?

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដូចតទៅ​..៖

សំឡេង

ព័ត៌មានផ្សេងទៀត