ក្រសួង​កសិកម្ម​បង្ហាញ​លទ្ធផល​សក្ដានុពល​កសិកម្ម​ក្នុង​ខេត្ត​ព្រៃវែង​

26-08-2019 11:34 am 262

​តាម​របាយការណ៍​សង្ខេប​បានឲ្យ​ដឹង​ពី​លទ្ធផល​នៃ​សក្ដានុពល​កសិកម្ម​ឆ្នាំ​២០១៩ ក្នុង​ខេត្ត​ព្រៃវែង ដែល​មាន​ជាអាទិ៍ ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ ឬ បន្លែ​ដំណាំ​ឧស្សាហកម្ម និង ការ​ចិញ្ចឹមសត្វ សុទ្ធសឹងតែ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។ 

​ក្នុង​របាយការណ៍​បាន​បញ្ជាក់បន្ថែម​ថា ផលិតកម្ម​ដំណាំ​ស្រូវ​ឆ្នាំ​២០១៩​នេះ គិត​មក​ទល់​បច្ចុប្បន្ន មន្ទីរ​សម្រេច​អនុវត្ត​បាន​លើ​ផ្ទៃដី​ចំនួន​២៥0,០០០​ហិកតា សម្រាប់​ការដាំដុះ​ស្រូវ​រដូវប្រាំង​២០១៩-២០២០ នឹង​អាច​សម្រេចបាន​លើ​ផ្ទៃដី ហើយ​តាម​ការរំពឹងទុក ផលិតកម្ម​ដំណាំ​ស្រូវ​អាច​ទទួលបាន​បរិមាណ​សរុប​ចំនួន​១,៤៦៧ ,៥០០​តោន ដែល​បរិមាណ​ផល​ស្រូវ​សរុប​នាំ​ចេញ​ចំនួន ៩៨៥ ,០០០​តោន ខណៈ​បរិមាណ​ស្រូវ​នៅសល់ បាន​លក់​ឲ្យ​រោង​ម៉ាស៊ីន​ក្នុងស្រុក ២៥% និង​នាំចេញ​ទៅ​ប្រទេស​វៀតណាម​៧៥%​។​

​ចំពោះ​ដំណាំ​បន្លែ​បរិមាណ​ដែល​អាច​ផលិត​បាន​សរុប​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ៣៤,៣០០​តោន​ ​ដែល​មាន​លទ្ធភាព​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​បាន​ចំនួន ១៤, ០០០​តោន ខណៈ​ដំណាំ​ឧស្សាហកម្ម​ដូចជា ពោត ដំឡូង​មី ស្វាយចន្ទី និង​កៅស៊ូ បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ចំនួន ៨ ,៧៧៣​ហិកតា ដែល​ផលិត​បាន​បរិមាណ​សរុប​ចំនួន​៧៩,០០០ តោន ដែល​អាច​មាន​លទ្ធភាព​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​និង​កាន់​ប្រទេស​ជិតខាង​មាន​ចំនួន ៧៩,០០០ តោន​៕


ព័ត៌មានផ្សេងទៀត