​ប្រមុខ​កា​ទូត​កម្ពុជា​​នឹង​ដឹកនាំ​គណៈប្រតិភូ​​ទៅ​ប្រទេស​ទីម័​រឡេ​ស្តេ​​ក្នុង​សប្ដាហ៍​នេះ​​

26-08-2019 10:44 am 130

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទីម័​រឡេ​ស្តេ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ឌី​លី រួមជាមួយ​តំណាង​មកពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ប្រទេស​និយាយ​ភាសា​ព័រទុយហ្កាល់ ប្រទេស​អូស្ត្រាលី និង​អង្គការសហប្រជាជាតិ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចុះ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៩៕


ព័ត៌មានផ្សេងទៀត