តើ​គួរ​ទៅដល់​​អាកាសយានដ្ឋាន​​ប៉ុន្មាន​ម៉ោង​​មុន​ជើងហោះហើរ​?

26-08-2019 10:38 am 171
រូបភាពអ្នកដំណើរនៅអាកាសយានដ្ឋាន

​មិនជា​បញ្ហា​ចោទ​នោះទេ​សម្រាប់​អ្នក​ដែល​ធ្លាប់​មានបទពិសោធន៍​ធ្វើដំណើរ​តាម​ជើងយន្ដហោះ ប៉ុន្ដែ​ចំពោះ​អ្នក​គ្មាន​បទពិសោធន៍​ត្រូវតែ​ស្វែងយល់​និង​ស៊ើប​ព័ត៌មាន​ឲ្យបាន​ច្បាស់ ពី​ម៉ោង​ដែល​ត្រូវ​ទៅដល់​អាកាសយានដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​លើ​ការធ្វើដំណើរ​(Check-in)​។ តាម​ម៉ោង​កំណត់​ជា​ផ្លូវការ អ្នកដំណើរ​ត្រូវ​ទៅដល់​អាកាសយានដ្ឋាន​មុន​ចេញដំណើរ​២​ម៉ោង ករណី​ជើងហោះហើរ​ក្នុងស្រុក និង​មុន​៣​ម៉ោង​ករណី​ជើងហោះហើរ​អន្ដរជាតិ​។ 

​ដ្បិតថា​ចំណាយ​ពេលមុន​ម៉ោង​ចេញដំណើរ​ច្រើន​បន្ដិច​មែន ប៉ុន្ដែ​វា​ជា​រឿង​ល្អ​ជាង​អ្នក​ខក​ជើងយន្ដហោះ​ដែរ​។ អ្នក​ត្រូវ​ចំណាយពេល​លើ​ការត្រួតពិនិត្យ​មុនពេល​ចេញដំណើរ ហើយ​បើ​ត្រួតពិនិត្យ​រួចរាល់​មិនទាន់​ដល់​ម៉ោង អ្នក​អាច​សម្រាក​នៅ​កន្លែង​រង់ចាំ​ក្នុង​អាកាសយានដ្ឋាន​បាន ឬ​អាច​ទទួលទាន​អាហារ កាហ្វេ អាន​សៀវភៅ និង​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​អ្នក​គិតថា​អាច​ធ្វើបាន​។ ប្រសិនបើ​អ្នកធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន​កៀក​ម៉ោង​ចេញដំណើរ​ពេក វា​អាចមាន​ហា​នី​ភ័យ​កើតឡើង​ដោយ​ចៃដន្យ ដូចជា​ស្ទះ​ចរាចរ​តាមផ្លូវ​ជាដើម​។ ដូច្នេះ​ជា​ការល្អ​ណាស់​ដែល​អ្នក​ចាំបាច់​ត្រូវ​ទៅដល់​អាកាសយានដ្ឋាន​តាម​ម៉ោង​ដែល​កំណត់​៕

ព័ត៌មានផ្សេងទៀត