លោក​ដូណាល់ ត្រាំ​​សោកស្ដាយ​​ដែល​មិន​ដំឡើង​​ពន្ធ​លើ​ទំនិញ​ចិន​​ឲ្យ​កាន់តែ​ខ្ពស់​

26-08-2019 9:32 am 243
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា លោក​មាន​ទស្សនៈ​ទី​ពីរ​ទាក់ទង​នឹង​ការកើនឡើង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។ លោក​ចង់​មានន័យថា​លោក​រំពឹង​អាច​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​កាន់តែ​ខ្ពស់ជាង​មុន​។ នេះ​បើតាម​ការបញ្ជាក់​ពី​សេត​វិមាន​។ លោក​ត្រាំ​ដែល​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជាថ្មី​កាលពី​សប្ដាហ៍​មុន បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​នៅពេល​ពួកគេ​សាកសួ​រថា​តើ​លោក​មាន​ជម្រើស​ទី​ពីរ​ឬទេ ពី​ការផ្លាស់ប្ដូរ​ពន្ធ​លើ​ទំនិញ​ចិន​។ 

​អ្នកនាំពាក្យ​សេត​វិមាន​បាន​ពន្យល់​ពី​សម្ដីរ​ប​ស់លោក​ត្រាំ​ថា “​តាមពិត​អ្វីដែល​លោក​ប្រធានាធិបតី​បាន​និយាយ​មាន​ការបកប្រែ​ខុស​។ លោក​ប្រធានាធិបតី​ឆ្លើយតប​ថា លោក​សោកស្ដាយ​មិនបាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ឲ្យ​កាន់តែ​ខ្ពស់ជាង​មុន​។ លោក​សង្កត់ធ្ងន់ថា​លោក​មានគំនិត​ទី​ពីរ​ទាក់ទង​នឹង​រឿងនេះ​។​” 

​គួរ​បញ្ជាក់ថា បន្ទាប់ពី​លោក​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​​​លើ​ទំនិញ​ចិន​តម្លៃ​ជាង៥០០​ពាន់​លាន​ដុល្លារ ចិន​ក៏​ប្រកាស​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​តម្លៃ៧៥ពាន់លានដុល្លារវិញ​​​ទុកជា​ការ​សងសឹក​៕

 ពាក្យគន្លឹះ  អាមេរិកចិនដំឡើងពន្ធ

ព័ត៌មានផ្សេងទៀត