សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅថ្ងៃទី២៦ ខែសីហានេះ បានយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។
អ្នកនាំពាក្យក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ការយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន របស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងតែធ្វើឡើងជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា ក្នុងកំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរពី ក្នុងប្រទេសនេះ លោកសាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងក្លាយជាប្រមុខរដ្ឋស្តីទី បំពេញការងារផ្សេងៗជំនួសព្រះមហាក្សត្រ៕