ចាន់ រតនា​​បង្ហើប​ថា​​ខ្លួន​ក៏​ចង់​សាក​​ជាមួយ​​ហ្វុន​លួងដែ​រ​បើ​មានឱកាស​

26-08-2019 9:07 am 852
រូបភាពកីឡាករចាន់ រតនា​ពេលផ្ដល់បទសម្ភាសន៍នៅMYTV​និងកីឡាករ​ហ្វុនលួង

​អ្នកលេង​គុន​ខ្មែរ​ដែល​ទើប​ទទួល​ជ័យជម្នះ ក្នុង​ការប្រកួត​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ រៀបចំឡើង​ដោយ​សង្វៀន​ONE Championship គឺ​កីឡាករ​ចាន់ រតនា បានបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ថា រូបគេ​ក៏​ចង់​វិល​មក​ប្រកួត​គុន​ខ្មែរ​វិញ​ដែរ​ប្រសិនបើ​មានឱកាស​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក​ស៊ី ថូ​ណា​ថា​ន់ ក្នុង​កម្មវិធី​គ្រប់គ្រឿង​រឿង​កីឡា​របស់​ស្ថានីយទូរទស្សន៍​MYTY ចាន់ រតនា​បាន​និយាយថា ប្រសិនបើ​មាន​ពេលទំនេរ​បាន​៥​ឬ​៦​ខែ នោះ​ខ្លួន​នឹង​អាច​ចូល​ប្រកួត​គុន​ខ្មែរ​វិញ​បាន​ហើយ ប៉ុន្ដែ​ដោយសារ​ជាប់​កាតព្វកិច្ច​របស់​ONE ដូច្នេះ​ទើប​មិនអាច​ដកឃ្លា​បាន​ត្រូវ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការប្រកួត​MMA​រៀបចំឡើង​ដោយ​ONE​។ 

​នៅពេល​សាកសួ​រថា​ប្រសិនបើ​វិល​មក​ប្រកួត​គុន​ខ្មែរ​វិញ អាច​ប្រកួត​ជាមួយ​កីឡាករ​ហ្វុន​លួង​របស់​ថៃ​បានទេ ព្រោះ​កីឡាករ​ថៃ​រូបនេះ​បាន​ផ្ដួល​ជើង​ខ្លាំង​កម្ពុជា​ជាច្រើនរូប​ហើយ​នោះ ចាន់ រតនា​ឆ្លើយថា​រូបគេ​ក៏​ចង់​សាក​ជាមួយ​ហ្វុន​លួងដែ​រ​។ ហ្វុន​លួង​ជាកីឡាករ​ខ្លាំង​និង​វៃឆ្លា​តម្នាក់ ហេតុនេះ​ខ្លួន​ក៏​ចង់​សាកបើ​សិន​មានឱកាស​។ 

​គួរ​បញ្ជាក់ថា ក្រោយពី​កីឡាករ​ហ្វុន​លួងបាន​យកឈ្នះ​អ្នក​លេងគុន​ខ្មែរ​វ័យក្មេង​ឡៅ ចិត្រា​រួចមក ហ្វុន​លួង​ត្រូវបានចាត់ទុ​កថាពិត​ជា​កីឡាករ​ដែល​ខ្លាំង ហើយ​ទស្សនិកជន​បាន​ផ្គូផ្គង​ថា កីឡាករ​ចាន់ រតនា​ពិតជា​ស័ក្ដិសម​ណាស់​ជា​ដៃគូ​របស់​ហ្វុន​លួង​។ ក្រៅពី​ចាន់ រតនា​មាន​ការផ្គូផ្គង​កីឡាករ​កម្ពុជា​ម្នាក់ទៀត គឺ​ប៉ោ ភា​រិទ្ធិឬ​យេន ឌី​ណា​៕

ព័ត៌មានផ្សេងទៀត