ទទួលទាន​ល្ពៅកាត់បន្ថយ​អត្រា​ប្រឈម​ខ្ពស់នៃ​ជំងឺ​បេះដូង​និង​មហារីក​

25-08-2019 6:55 pm 371

​នៅក្នុង​សាច់​ពណ៌​លឿង​របស់​ល្ពៅ មាន​ផ្ទុក​សារធាតុ​សំខាន់ៗ​ល្អ​សម្រាប់​សុខភាព ដែល​អ្នក​នឹកស្មាន​មិន​ដល់​។ នៅ​ក្នុងនោះ រួមមាន​​វីតាមីន C និង​ខា​រ៉ូ​ទីន (Carotene) ជាដើម​។ វីតាមីន​និង​ខា​រ៉ូ​ទីន ជួយ​បន្ថយ​អត្រា​គ្រោះថ្នាក់ នៃ​ជំងឺ​បេះដូង​ឬ​ស្លាប់​មួយ​ចំហៀង​ខ្លួន​និង​ការពារ​ជំងឺមហារីក​។ បើតាម​ការស្រាវជ្រាវរ​បស់​បារាំង អូស្ត្រាលី និង​អាមេរិក បានឲ្យដឹងថា ការ​ទទួលទាន​ល្ពៅ​រៀងរាល់​២​ថ្ងៃ​ម្តង នឹង​កាត់បន្ថយ​អត្រា​ប្រឈម​ខ្ពស់ នៃ​ជំងឺ​ទាំងនេះ​បាន​។ បន្ថែម​លើ​នេះ ល្ពៅ ជួយ​ជំរុញ​សុខភាព​ភ្នែក​ឲ្យមាន​សុខភាព​ល្អ និង​ធ្វើឲ្យ​ប្រាកដ​នូវ​មុខងារប្រ​ព័ន្ធកា​រ​ពារ​រាងកាយ​។ ប៉ូ​តា​ស្យូម​នៅក្នុង​ផ្លែ​ល្ពៅ ជួយ​ធ្វើឲ្យមាន​តុល្យភាព​កម្រិត​សារធា​តុ​រាវ​ក្នុង​រាងកាយ​និង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ ហើយ​ល្ពៅ​ក៏​ជួយ​ធ្វើឲ្យមាន​តុល្យភាព​កម្រិត​អ័រម៉ូ​ន និង​គ្រប់គ្រង​ភាព​តានតឹង​ផងដែរ​៕ 

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត